Tuesday, June 24, 2025
Homeសន្ដិសុខសង្គមចា.../ប់ជំរិតប្តី៤ម៉ឺនដុល្លារ ប្រពន្ធប្តឹងប៉ូលិសចាប់

ចា…/ប់ជំរិតប្តី៤ម៉ឺនដុល្លារ ប្រពន្ធប្តឹងប៉ូលិសចាប់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិន ដូចគ្នា ចំនួន៣នាក់ បង្ខាំងទុក ជំរិតទារប្រាក់ សរុបចំនួន៤៥០០០ដុល្លារ ជាថ្នូរនឹងការដោះលែង លុះស្ត្រីជាប្រពន្ធជនរងគ្រោះដាក់ ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់។

ករណីចាប់ជំរិតនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ ប៉ឡាយ មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហុន។ រហូតមកដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចជំញញ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ XIE TIAN LONG ភេទប្រុស អាយុ៣២ឆ្នាំ (កើតឆ្នាំ១៩៩៣) ជាជនជាតិចិន ស្នាក់នៅក្រុងបូកគោ ខេត្តកំពត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្តឹងពីនារីជនជាតិចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងករណីសង្ស័យប្តីរបស់ខ្លួន និងមិត្ត ២នាក់ទៀត ត្រូវបានជនសង្ស័យខាងលើ ចាប់បង្ខាំង ជំរិតទារប្រាក់ចំនួន ៤៥ ០០០ដុល្លារ ជាថ្នូរដោះលែងរួចខ្លួនវិញ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់និងម៉ឺងមាត់ពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់ លើករណីខាងលើនេះ។

ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញ បានរកឃើញរថយន្តទំនើប ចំនួន៣គ្រឿង ពាក់ព័ន្ធករណីចាប់ជំរិតខាងលើ រួមមាន ទី១-រថយន្តម៉ាក LEXUS 570 ពាក់ស្លាកលេខ កម្ពុជា BONAM711។ ទី២-រថយន្តម៉ាក RANGE ROVER ពាក់ស្លាកលេខ 2BI-1723។ និងទី៣-រថយន្តម៉ាក LEXUS LM350 ពាក់ស្លាកលេខ 2CI-0036។ ក្នុងនោះជនរងគ្រោះចំនួន៣នាក់ ត្រូវបានសង្គ្រោះដោយជោគជ័យ និងយកមកស្នងការដ្ឋាន ដើម្បីសាកសួរបន្ថែម និងផ្តល់សក្ខីកម្ម។

ចំណែកវត្ថុតាងដកហូតបាន រួមមាន រថយន្ត ៣គ្រឿង (LEXUS 570, LEXUS LM350, RANGE ROVER) ក្នុងនោះ រថយន្តម៉ាក Lexus 570 និងរថយន្តម៉ាក LM350 ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ក្រោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។ ទូរស័ព្ទ iPhone 16 Pro Max ចំនួន១គ្រឿង។ ចំពោះសម្ភារបាត់បង់ នាឡិកាដៃ ម៉ាក Rolex តម្លៃ ៤៧ ០០០ដុល្លារ ចិញ្ចៀនមាស ១ម៉ឺនដុល្លារ និងប្រាក់សុទ្ធ ៦ម៉ឺនដុល្លារ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES