Thursday, August 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធាក់ប្លន់ម៉ូតូ ជាប់ខ្នោះ៥នាក់

ធាក់ប្លន់ម៉ូតូ ជាប់ខ្នោះ៥នាក់

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៥នាក់ ជិះម៉ូតូ ៣គ្រឿង ធ្វើដំណើរតាមផ្លូវ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោចេញល្បាតប្រទះឃើញសង្ស័យ ក៏ឃាត់សាកសួរ ស្រាប់តែបែកធ្លាយជាមុខសញ្ញាលួចកាច់កម៉ូតូ និងធាក់ ប្លន់ម៉ូតូ នៅស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចជំ នាញខេត្តកណ្តាល យកទៅចាត់ការតាមច្បាប់។

ការបង្ក្រាបក្រុមជនសង្ស័យលួចនិងប្លន់ម៉ូតូនេះ បានធ្វើឡើង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលកួរស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរ បាលខណ្ឌដង្កោ បានចេញល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុច រង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញជនសង្ស័យ ចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់សាកសួរ និងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដើម្បីសាកសួរបន្ថែម។

ក្រោយពីសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ នៅស្រុកស្អាង ខេត្តកណ្តាល ចំនួន១លើក និងធាក់ប្លន់ម៉ូតូ នៅស្រុកកោះធំ ខេត្តកណ្តាល ចំនួន១លើក។

ករណីទី១- លួចកាច់កម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌សលាយក្រហម ពាក់ស្លាកលេខ តាកែវ 1A-0156 នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ករណីទី២- ធាក់ប្លន់ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្តាល 1AG-4875 នៅចំណុចឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ទៅឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង ខេត្តកណ្តាលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES