Saturday, April 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចអំពូលភ្លើងលម្អសង្ក្រាន្ត ជាប់ខ្នោះ

ចោរលួចអំពូលភ្លើងលម្អសង្ក្រាន្ត ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបានចំណាយពេលវេលាជាងកន្លះខែ ចំណាយថវិកា រាប់ម៉ឺនដុល្លារ ដើម្បីទិញសម្ភារអគ្គិសនី យកមកតែងលម្អរតាមបណ្តាស្ពាន និងផ្លូវសាធារណៈនានា នៅក្នុងក្រុងបាត់ដំបង ដើម្បីស្វា គមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បែរជាមានជនសង្ស័យម្នាក់ បានដើរលួចដោះយកអំពូល នៅតាមស្ពាន នៅពេលយប់ស្ងាត់ ត្រូវកម្លាំងអធិការក្រុងបាត់ដំបង តាមក្របួចបានភ្លាមៗ ដកហូតវត្ថុតាងជាក់ស្តែង អំពូល ប្រមាណ១០គ្រាប់។

តាមប្រភពមន្ត្រីនគរបាលក្រុងបាត់ដំបង បានឱ្យដឹងថា អំពើចោរកម្ម (ដើរលួចដោះអំពូលតាមស្ពាន) នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចលើស្ពានសម្តេច ស ខេង ក្នុងសង្កាត់រតនៈ ក្រុងបាតដំបង។
ប្រភពដដែល បន្តថា ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការក្រុងបាត់ដំបង បានចេញអន្តរាគមន៍តាមចាប់ ខ្លួនជនសង្ស័យ បានភ្លាមៗ ខណៈកំពុងដើរកាន់អំពូលភ្លើង មួយចង្កោម។
ប្រភពខាងលើ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ម៉ែន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
សមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃីញជនសង្ស័យ បានដើរដោះយកអំពូលនៅលើស្ពាន ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ និងបានប្រទះឃើញជនសង្ស័យកំពុងដើរ ដោយក្នុងដៃមានកាន់ថង់ច្រកអំពូល ទើបឃាត់ខ្លួន យកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើង នៅតាមស្ពានមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES