Saturday, August 23, 2025
Homeសេដ្ឋកិច្ចជាតិ៧ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់

៧ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ៤លាននាក់

ភ្នំពេញៈលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា រួមមាន ភ្នំពេញ សៀមរាបអង្គរ ព្រះសីហនុ ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន ៣៧ ៤៩២ជើង កើនឡើងជិត១៦ភាគរយ បើធៀបទៅនឹងរយៈពេល៧ខែ ដូចគ្នា ឆ្នាំ២០២៤។

សម្រាប់អ្នកដំណើរចេញ-ចូល មានចំនួនជាង ៤ ០៨២ ២៦០នាក់ មានការកើនឡើងជិត១៦ភាគរយ ខណៈទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួន ៤៧ ២១៨តោន មានការកើនឡើងជិត ២៨ភាគរយ។

ដោយឡែកបើធៀបរយៈពេល ១ខែ រវាងខែកក្កដា និងខែមិថុនា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូល មានចំនួន ៥ ១១១ជើង មានការកើនឡើងជាង ៨ភាគរយ អ្នកដំណើរមានចំនួន ៥៥៣ ៥២៣នាក់កើនឡើងជិត ១៤ភាគរយ និងការដឹងទំនិញតាមផ្លូវអាកាស មានចំនួនជាង ១០ ២៦៧ តោនកើនឡើងជិត ៣០ភាគរយ។

តាមលោក ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិទាំង៣ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូលជាប្រចាំ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៨២៤ជើង/សប្តាហ៍  អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានចំនួន ២៣៨ជើង/សប្តាហ៍ និងអា កាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៤៤ជើង/សប្តាហ៍ សរុបជើងហោះហើរចេញ-ចូលនៅអាកាស យានដ្ឋានអន្តរជាតិទាំង៣ មានចំនួន ១ ១០៦ ជើង/សប្តាហ៍។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើររវាងកម្ពុជា-ថៃ មានចំនួន ៨ក្រុមហ៊ុន ក្នុងនោះមាន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន៣ និងក្រុមហ៊ុនអាកាសចរណ៍ថៃ ចំនួន៥៕

RELATED ARTICLES