Tuesday, September 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ ចាប់ពលរដ្ឋខ្មែរ៣៨នាក់ លួចឆ្លងដែនខុសច្បាប់

ទាហានថៃ ចាប់ពលរដ្ឋខ្មែរ៣៨នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ ប្រុសស្រី ចំនួន៣៨នាក់ ត្រូវបានកម្លាំងទាហានថៃ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០២៥ ក្រោយពីនាំគ្នាលួចឆ្លងអូរព្រំដែន ទៅសម្ងំលាក់ខ្លួនក្នុងចម្ការអំពៅ ១កន្លែង ក្នុងទឹកដីថៃ ក្នុងភូមិសាស្ត្រឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ទាំងនោះ មានសរុបចំនួន៣៨នាក់ (ស្រីចំនួន១៨នាក់) ក្នុងនោះមានក្មេងស្រីតូច ម្នាក់ផង បានលួចឆ្លងអូរព្រំដែន ចេញពីតំបន់ភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមាន ជ័យ រួចឆ្លងអូរព្រំដែន ចូលទៅប្រទេសថៃ ដោយមានមេខ្យល់ជាអ្នកនាំផ្លូវ។ ក្រោយនាំគ្នាឆ្លងផុតអូរព្រំដែន បានប្រហែល ២គីឡូម៉ែត្រ ពួកគេបានសម្ងំលាក់ខ្លួនជាបណ្តោះអាសន្ន នៅក្នុងចម្ការអំពៅ ១កន្លែង លុះព្រឹកព្រលឹម ពេលក្រុមទាហានឈុតខ្មៅថៃ ចេញដើរល្បាត ប្រទះឃើញ ហើយក៏ចាប់ខ្លួនតែម្តង។

បើតាមព័ត៌មានបឋមដែលបានសួរនាំដោយក្រុមទាហានថៃ ពលរដ្ឋខ្មែរ ទាំងនោះ សុទ្ធតែធ្លាប់ធ្វើការនៅប្រ ទេសថៃ តែពួកគេបានវិលត្រឡប់ចូលប្រទេសកំណើត កាលពីខែមុននេះ។ ដោយសារតែពួកគេធ្លាប់ធ្វើការងារនៅប្រទេសថៃ ទើបពួកគេទាក់ទងមេខ្យល់ ជួយនាំផ្លូវពួកគេ លួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ តែទើបឆ្លងផុតព្រំដែនបានប្រហែល ២គីឡូម៉ែត្រ ក៏ត្រូវទាហានថៃ ចាប់ខ្លួនតែម្តង៕

RELATED ARTICLES