Friday, September 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជាប់ខ្នោះ៥នាក់

ចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម ជាប់ខ្នោះ៥នាក់

ភ្នំពេញៈ ដោយអនុវត្តបទបញ្ជាផ្ទាល់របសឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពីបទចាប់បង្ខាំងជនជាតិកូរ៉េ ធ្វើទារុណកម្ម ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ ។

ជនរងគ្រោះ មានឈ្មោះ HA CHEONGIL ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែន លេខ M087L6505។ ចំណែកជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ZHAO YUNLONG ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EEI877707។ ទី២-ឈ្មោះ XU TONGHUI ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE7877069។ ទី៣-ឈ្មោះ DO YONGZHI ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិចិន (គ្មានលិខិតឆ្លងដែន)។ ទី៤-ឈ្មោះ ZHENG MING ZIE ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន (គ្មានលិខិតឆ្លងដែន) និងទី៥-ឈ្មោះភុំ វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកបើកបរ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បុរសជាជនរងគ្រោះ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-2195 មកចតនៅទីតាំងកើតហេតុ ហើយបានដើរចូលទៅក្នុងហាងកាហ្វេ TEMPLE ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រហូតដល់ម៉ោងប្រហែល៩និង៥០នាទីយប់ ថ្ងៃដដែល ខណៈដែលជនរងគ្រោះបានដើរចេញពីហាងកាហ្វេ មករថយន្តវិញ ស្រាប់តែមានជនសង្ស័យ ចំនួន៥នាក់  ជិះរថយន្ត ១គ្រឿង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ 2CI-7687 បានចាប់ជនរងគ្រោះ ញាត់ចូលរថយន្ត រួចបើកគេចបាត់។

ក្រោយមក សន្តិសុខ បានរាយការណ៍មកកម្លាំងសមត្ថកិច្ច ហើយកម្លាំងសមត្ថកិច្ចបានចុះទៅដល់ ជួយអន្ត រាគមន៍ ក៏បានឃើញរថយន្តរបស់ជនសង្ស័យ បើកត្រឡប់មកវិញ បម្រុងនឹងយករថយន្តរបស់ជនរងគ្រោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ឈ្មោះចាវ យុនឡុង (ZHAO YUNLONG) និងបន្តទៅឃាត់ខ្លួនជនសង្ស័យ ៤នាក់ទៀត។

បន្ទាប់មក នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងរបស់អធិការដ្ឋានខណ្ឌបឹងកេងកង សហ ការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋានខណ្ឌដូនពេញ បានចុះទៅត្រួត ពិនិត្យនិងឆែកឆេរ នៅចំណុចសណ្ឋាគារ ៨៨៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានរកឃើញកាំភ្លើងខ្លី ១ដើម ម៉ាក K54 បង់ ចំនួន២ គ្រាប់ ៩គ្រាប់ ដំបងដែក១ វិទ្យុទាក់ទង៣ ស្រោមកាំភ្លើងជ័រ១ ថ្នាំញៀន ប្រភេទយ៉ាម៉ា ១១២គ្រាប់ លិខិតឆ្លងដែន ២ក្បាល និងទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES