Tuesday, September 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ក្មេងទំនើង៥នាក់ ជិះម៉ូតូបង្ហោះមុខប៉ុស្តិ៍ 

ឃាត់ក្មេងទំនើង៥នាក់ ជិះម៉ូតូបង្ហោះមុខប៉ុស្តិ៍ 

ខេត្តស្វាយរៀង ៖ ក្មេងទំនើង ១ក្រុម មានគ្នាចំនួន៥នាក់ បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ ពេញផ្លូវ យ៉ាងអនា ធិបតេយ្យ  និងថែមទាំងរោទ៍ម៉ូតូនៅមុខប៉ុស្តិ៍ ឌឺសមត្ថកិច្ចថែមទៀត ទើបត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះឃាត់ខ្លួនក្មេងទំនើង ចំនួន៥នាក់។

តាមប្រភពអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញចល័តល្បាត ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានជួបក្រុមក្មេងទំនើង ៥នាក់ ជិះម៉ូតូ ២គ្រឿង ប្រដេញគ្នាលេង និងថែមទាំងបង្ហោះ និងរោទ៍ស៊ីម៉ាំងឮខ្លាំង នៅខាងមុខប៉ុស្តិ៍នគរបាល ថែមទៀតផង។

ភ្លាមៗនោះ កម្លាំងល្បាតបានធ្វើការប្រដេញតាម រហូតបានឃាត់ខ្លួនក្មេងទំនើង ទាំង៥នាក់ ព្រមទាំងដកហូតបានម៉ូតូ ២គ្រឿង រួចនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៥នាក់ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានបើកម៉ូតូរោទ៍ស៊ីម៉ាំងឱ្យឮខ្លាំង និងបង្ហោះម៉ូតូក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប្រាកដមែន។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដោយមានការសម្រប សម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចជំនាញ បានធ្វើកិច្ចសន្យា អប់រំ ព្រមទាំងអញ្ជើញអាណាព្យាបាលយកធានាដើម្បីយកទៅអប់រំ បន្ត។ ចំណែកមធ្យោបាយ ត្រូវបានរក្សាទុកនៅអធិ ការដ្ឋាន រយៈពេល ៣ខែ៕

RELATED ARTICLES