ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក បាននិងកំពុងពន្យល់ធម៌ដល់សាវ័ករាប់រយនាក់ នៅចម្ការ នាជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នោះ បានបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងចំពោះ អន្ទិតសាន សុជា ដែលបាននិយាយឌឺសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា ដោយថាខ្លួននៅតែគាំទ្រទំនិញសៀម ដូចជា បន្តចាក់សាំងថៃ នៅការ៉ាស់ PTT និងថាខ្មែរ ខ្លួនឯងក្រ ទៅឌឺគេអ្នក មាន ធ្វើពិហិការទំនិញសៀម ខណ:ដែលសម្តេចហ៊ុន សែន អំពាវនាវឲ្យប្រជាជនកម្ពុជា ពហិការ ឈប់ប្រើទំនិញសៀម (ថៃ) ដែលប្រមាថមើលងាយខ្មែរ។

តាមរយៈវេទិកាពន្យល់អំពីដំណើរធម្មជាតិ មេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ទៅកាន់សាវ័ករបស់ខ្លួន នៅក្នុងចម្ការជើងភ្នំគូលែន កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកខឹម វាសនា បាននិយាយថា “… អាខ្ជា វាចេញមក វានិយាយថា វានិយាយហ្នឹងណា បើថាគេជេរវាជេរទៅ គ្មានបញ្ហាអីទេ បើសិនណាគេចាប់វាដាក់គុក វាខុសនឹងច្បាប់ អាហ្នឹងបញ្ហាមែន មើលវានិយាយ! បញ្ហារបស់វិញ្ញាណ គឺបញ្ហាគិតហេតុផលមិនបានហ្នឹងហើយអា… វាថាអាគិតហេតុផលមិនបានហ្នឹងណា វាអត់មានបញ្ហាអីទេ បញ្ហាខុសនឹងច្បាប់នោះ មើលឃើញឡប់ទេ បញ្ហាគឺបញ្ហាគិតហេតុផលមិនបានហ្នឹងហើយអាឡប់! អ្ហែងគិតឃើញថាម៉េច? វានិយាយថា ខ្មែរយើងទៅឌឺគេ អ្ហែងគិតហេតុផលយ៉ាងម៉េចថា ខ្មែរ ឌឺ? សៀម វាវ៉ៃយើង វាធ្វើបាបយើង ហើយយើងឈប់ប្រើរបស់វា ម៉េចក៏ថាឌឺ? អាហ្នឹងគេហៅឌឺ? អ្ហែងគិតហេតុផលម៉េច បានថាខ្មែរ ឌឺ ហ្នឹង? អ្ហែងគិតម៉េចឃើញថាអ៊ីចឹងឌឺ? គេធ្វើបាបយើង ហើយដល់យើងខឹង យើងឈប់ប្រើរបស់វាទៅ អាហ្នឹងឌឺ? នែ! អាខ្ជា នោះឌឺ អាខ្ជា ហ្នឹងឌឺតើ! អាណាធ្វើពិហការ ធ្វើទៅ ខ្ញុំនៅតែចូលការ៉ាស់សាំង PTT ហ្នឹងទៀត ទិញការ៉េម ទិញអី ឌឺហើយអាហ្នឹងនោះ អាហ្នឹងបានឌឺ យល់ទេ? ហើយយើងមិនប្រើប្រាស់របស់សៀម វាថាយើងឌឺ ដឹងវាថាម៉េចទេ? វាថា បើគេចាប់វាដាក់គុក ល្អហើយ ល្អម៉្យាងទៀត ព្រោះវាបានទៅក្នុងគុកហ្នឹងទៅ វាបានវិបស្សនា វាធ្វើសមាធិ អប់រំចិត្តអីណា អាហ្នឹងឌឺហើយ អាហ្នឹងបានឌឺ អាខ្ជា! អាខ្ជា អ៊ីចឹងឌឺហើយ!»។

លោកខឹម វាសនា បន្តថា «ហើយវាថា យើងមិនប្រើប្រាស់របស់សៀម យើងឌឺ យើងក្រ យើងឌឺគេ យី! អ្នកក្រអាងងាប់ហ្នឹងតើ វ៉ៃអ្ហែងម្តងហា ងាប់ៗទៅ ក្រហើយ អ្នកក្រក្តៅក្រហាយពេក ឈប់ប្រើរបស់អ្ហែង ងាប់ហ្មងទៅហា។ ជំនាន់អាពត ឱ្យតែមានបាយស៊ី ស៊ីអំបិល ក៏រស់ដែរ ដល់អ្ហែងមើលងាយសព្វគ្រប់ពេក អញដូចលែងចង់បានហើយរបស់អ្ហែង ខ្មែរអាងអាហ្នឹងតើ ហើយម៉េចថាឌឺ? យី! ឈឺចាប់ណា ហើយថាយើងឌឺ ខ្មែរអាងងាប់ ហ្នឹងហើយ អ្ហែងចង់អ្នកមានប៉ុន្មានក៏ដោយ អញឈប់ស៊ីឈ្នួលអ្ហែង ស៊ីបាយស៊ីអំបិលក្នុងផ្ទះអញហើយ លែងធ្វើកញ្ជះអ្ហែងហើយ ពិបាកណាស់។ ដល់ពេលយើងលែងធ្វើកញ្ជះវា វាប្រកាច់ត្រិលទៅ អាហ្នឹងអ្នកលេង ជួបអ្នកមែនណា អាតាស៊ីក្លូ ជិះស៊ីក្លូតាមផ្លូវ ហើយឡានថ្មី គេបើកមកតាមផ្លូវហ្នឹងដែរ ហើយថ្នល់វាចង្អៀត ដល់ចង្អៀតពេក តាស៊ីក្លូ គាត់ចេះតែបែរៗ ខិតៗទៅរកឡាន ហើយឡានវាថ្មីហ្នុង វាចេះតែជិះទៅរកខាង ដល់ពេល តាស៊ីក្លូគាត់ចេះតែរុលៗទៅ អានោះក្តៅពេក បើកកញ្ចក់ ហេ! អាស៊ីក្លូ អ្ហែងចង់ងាប់អីបានរុលៗមក? លេងអាតាស៊ីក្លូនោះ លោតមកដល់ឈរចំពីមុខហ្មង នែ! អញកំពុងតែលែងចង់រស់ មកៗ អ្ហែងចង់ធ្វើអី? អញកំពុងតែលែងចង់រស់ផង លេងអានោះបិទកញ្ចក់ឡាន ទៅវឹង! ខ្មែរជាមួយសៀម គឺអ៊ីចឹងណា ដៀលយើងសុទ្ធអីណា ក្រកន្លះប្រទេស អ្នកសុំទានសុំអី ក្តៅក្រហាយ ឈប់ប្រើរបស់វាទៅ វាទៅជាថាយើងឌឺ គ្នាឈឺចាប់តើ! អាហ្នឹងគិតហេតុផលយ៉ាងម៉េច ឃើញឌឺហ្នឹង? វាថាបើវាអត់ជាប់គុកទេ មិនបញ្ហាទេ អ៊ីចឹងបានជាវាទៅយកប្រពន្ធគេហ្នុង ព្រោះវាថា យកប្រពន្ធគេ អត់ជាប់គុកផង អត់បញ្ហាទេ ហើយយើងវិញ្ញាណណា បញ្ហាវាគឺគិត ហេតុផលមិនបានហ្នឹងហើយ យល់ទេ?…”។

លោកខឹម វាសនា បានបន្តថា “វាថាសូមឱ្យគិតអី គិតឱ្យគ្រប់ជ្រុងជ្រោយ យើងធ្វើពហិការហ្នឹងណា វាប៉ះពាល់អីខ្លះ? ប៉ះពាល់ដល់អ្នកលក់នៅការ៉ាស់សាំង PTT អាការ៉ាស់សាំងហ្នឹង សុទ្ធតែកូនយើង ចៅយើង បងប្អូនយើងហ្នឹង មើលឥឡូវឃើញប៉ះពាល់ការ៉ាស់សាំងទេ? ចុះអ្ហែងថាគិតឱ្យគ្រប់ជ្រុងជ្រោយ ហើយចុះអ្ហែងមិនឃើញខ្មែរ ពហិការ ដួលសេដ្ឋកិច្ចថៃ ទេ? អ្ហែងមិនគិតអាខាងហ្នុងផង? ខ្មែរ ពហិការហ្នឹង គឺសំដៅទៅរកអាដួលសេដ្ឋកិច្ចថៃ ហ្នុងហើយ ដល់ពេលឥឡូវដួលមែន អើ! បានអាត្រង់ហ្នឹងហើយ ខ្មែរ មានតែ១គ្រាប់ហ្នឹង អា១គ្រាប់ ឈប់ប្រើរបស់វាហ្នឹង យល់ទេ? វ៉ៃម៉េចឈ្នះគេ? គេសុទ្ធតែកាំភ្លើង សុទ្ធតែយន្តហោះអីណាណោះ មានតែ ១គ្រាប់ហ្នឹង ឱ្យតែអ្ហែងណាត់គ្នាទាំងអស់គ្នា ពហិការទាំងអស់គ្នា ថៃ ដួល ហើយអាខ្ជា វាថា យើងគិតអត់គ្រប់ជ្រុងជ្រោ យ យី! អ្ហែងទេគិតអត់គ្រប់ជ្រុងជ្រោយនោះ ម៉េចបានថាគិតមិនគ្រប់ជ្រុងជ្រោយ? អ្ហែងតើ គិតមិនគ្រប់ជ្រុងជ្រោយ ហើយវាថាអ៊ីចេះទៀត វាថាយើងខឹងសៀម ខឹងគោ ទៅវ៉ៃរទេះ ទៅវ៉ៃរនាស់ នង្គ័ល អាចោរចង្រៃ ខឹងគោ វ៉ៃគោ ចំក្បាលវាផស វ៉ៃក្បាលសៀមហ្នុង ត្រូវហើយតើ! សេដ្ឋកិច្ចសៀម ធ្លាក់ចង់ងាប់ចង់រស់ហ្នឹងហើយតើ! គឺថាយើងពហិការ គឺដើម្បីឱ្យសេដ្ឋកិច្ចសៀម វាធ្លាក់ហ្នឹងហើយ វ៉ៃចំក្បាលគោហ្នឹងហ្មង ប៉ក! ត្រូវមែន វាថាមកងាប់ប្រជាពលរដ្ឋខ្មែរ កូនចៅអ្នកធ្វើការក្នុងការ៉ាស់សាំងនេះ រឿងអីវាមិនងាប់ខ្លះ ដូចគេមកឈ្លានពានប្រទេសយើងអ៊ីចឹងណា បើតាមយោបល់អាខ្ជា គឺថាកុំវ៉ៃវាៗ ឱ្យគេយកដីទៅ ហេតុអីបានអ្ហែងមិនឱ្យវ៉ៃ អាខ្ជា? ថាវ៉ៃទៅងាប់ ដល់វ៉ៃទៅ មានងាប់ខ្លះអ៊ីចឹងហើយ ការពារទឹកដី មិនងាប់ខ្លះម៉េច? ហើយដល់ងាប់ទៅ វាថាឃើញទេ អញថាងាប់ៗមែន អ្ហែងពហិការទៅ ងាប់អាកូនខ្មែរមែន ចុះងាប់សៀមនោះ អ្ហែងក៏មិនគិតគ្រប់ជ្រុងជ្រោយផង អាក្បាលម៉ាដំបងជ្រុង! យីអាខ្ជា នេះ! អាឡប់នេះ! ក្តៅចិត្ត ហើយវាថា ពហិការហ្នឹង សុទ្ធតែមនុស្សភាគច្រើនហ្នឹង អាស្រែកថា ធ្វើពហិការហ្នឹង គឺថាពួកអ្នកលក់ ដូចថាលក់សាំង អ៊ីចឹងណា លក់សាំងផ្សេងពី PTT សាំង PTT សាំងសៀម ហើយអ្នកលក់សាំងផ្សេងហ្នឹងណា វាចង់ឱ្យគេទៅទិញសាំងវា ហើយដល់ពេលអ៊ីចឹងទៅ ខំប្រឹងស្រែកជេរគេ ជេរសៀម ហ្នឹងណា ឱ្យគេឈប់ប្រើរបស់សៀមទៅ ដើម្បីមកទិញសាំងខ្លួនឯង អាងាប់! ហើយអញនៅផ្ទះនេះគ្រប់គ្នានេះ មានលក់សាំងឯណា? យីអាចង្រៃ! អាងាប់! អូហ៍ ម្ចាស់ការ៉ាស់សាំងផ្សេងហ្នឹង ៤-១០ការ៉ាស់សាំង ស្រែកហ្នឹង ធ្វើឱ្យ ខ្មែរ ឈប់ប្រើតាម? គឺខ្មែរក្តៅក្រហាយខ្លួនឯងតើ! បើស្រុះគ្នា គ្មានឡប់គ្រឿងដូចអាខ្ជា ហ្នឹងណា លឿនណាស់ សៀម ដួលលឿនណាស់…”។

លោកខឹម វាសនា បានបន្តទៀតថា “វាឌឺសម្តេច ហ៊ុន សែន ណោះ ឌឺវាអត់សំខាន់ទេ វាសំខាន់ហេតុផល បើហេតុផលហ្នឹង វាត្រូវនឹងឌឺ ឌឺមែន មកពីគាត់បញ្ចេញសារមីផែថងថាន នោះ ត្រង់ហ្នុងណា ប៉ុន្តែដល់ក្រោយមកទៀត គឺគាត់ត្រូវតើ! សៀម វាថាសូមទៅចរចាជាមួយខ្មែរ សុំឱ្យខ្មែរ បើកច្រកឡើងវិញ ចរចាពិភាក្សាគ្នាថា យើងត្រូវបើកច្រកឡើងវិញអត់? សម្តេច ហ៊ុន សែន ហ្នឹងឌឺវា ឌឺត្រូវតើ! ឌឺថាម៉េច? គាត់ថា នែ! កាលពីបិទណា គ្មានពិភាក្សាជាមួយអញទេ អ្ហែងបិទតែម្តង ឯកតោភាគី ដូច្នេះពេលបើក អ្ហែងមកពិភាក្សាជាមួយអញធ្វើអី? អាសៀមហ្នុង វាខ្មាសគេ វាបិទខ្លួនវា បើកខ្លួនវា វាមិនកើត អ៊ីចឹងវាធ្វើមករកចរចាជាមួយខ្មែរ ដល់សម្តេចហ៊ុន សែន ឌឺ ឌឺត្រូវតើ! ថាកុំមកចរចាជាមួយអញ ពេលអ្ហែងបិទៗខ្លួនឯងទេ ដូច្នេះពេលបើកៗខ្លួនឯងទៅ អ្ហែងបើក តែ ៥ម៉ោង អញបើកហើយ ត្រូវ ត្រូវមែនតើ! ឌឺហ្នឹងឌឺត្រូវតើ! អ៊ីចឹងអាឌឺហ្នឹងណា មិនមែនឌឺខុសទេ ហេតុផលនោះ វាៗបិទខ្លួនវា តែម្នាក់ឯងហ្នុង វាថាខ្មែរយើង បែបងាប់ហើយណា ដល់ពេលខឹងពេក ឈប់ប្រើរបស់វា ដល់មើលទៅសេដ្ឋកិច្ចវា មិនស្រួល ចលាចលស្រុកវាផង ឯណាប្រជាពលរដ្ឋ បាតុកម្មផង ឯណារដ្ឋសភា ព្រឹទ្ធ សភា ឈ្លោះគ្នាថា សេដ្ឋកិច្ចថៃ ធ្លាក់រហូតដល់អាថៅកែសៀម ខ្លះវានិយាយថា ទៅឈ្លោះគ្នាហ្នុង ដណ្តើមដីប្រមាណ ៥ហិកតារ នៅភូមិជោគជ័យ បានដីខ្មែរ ៥ហិកតារ យកទៅចែកពលរដ្ឋសៀម អាសៀមខ្លះថា ៥ហិក តារសោះហ្នឹង! រោងចក្រអញខាតមិនចេះតិច ទុកឱ្យយកលុយទៅទិញដី ៥ហិកតារឱ្យរោងចក្រមួយគំនរ ខាតមិនចេះតិច ហើយទៅបានដី ៥ហិកតារ អាចោរងាប់ លេងឈ្លោះគ្នាចង់ងាប់ចង់រស់ អើ! យើងពហិការហ្នឹង ដើ ម្បីឱ្យវាឈ្លោះគ្នានោះ ឥឡូវបានដូចចិត្តយើងហើយ ដល់អាខ្ជា ថាគិតឱ្យគ្រប់ជ្រុងជ្រោយមើល ងាប់កូនពីណា? ងាប់កូនខ្មែរ ហើយចុះមិនងាប់ខ្លះទេអី? បើសៀម ធ្វើបាបយើងអ៊ីចឹង បើយើងទៅច្បាំង ងាប់មួយគំនរដែរ ហើ យបើពហិការទៅ វាមិនដាច់បាយខ្លះទៅ មិនដាច់ប្រាក់ខែខ្លះទៅ ម៉េចក៏មិនព្រមអ៊ីចឹង ដើម្បីជាតិណា ឱ្យវាអ៊ីចឹងខ្លះហើយ…”។
លោកខឹម វាសនា បានបន្ថែមថា “ហើយអាខ្ជា ហ្នឹងវាថាវាត្រូវទៀតណា វាខុសតើ អាងាប់ហ្នុង និយាយភ្លើ អត់មានគិតហេតុផលទេ? ក្នុងឃ្លីបទាំងអស់ អ្ហែងស្តាប់មើល ឃ្លីបវានោះ អត់មានម៉ាម៉ាត់ណាបន្ទោសសៀម សោះ អត់សោះ បន្ទោសតែខ្មែរ … អាងាប់នេះ! ខុសហើយ ត្រូវថយក្រោយ ដល់អាខ្ជា វាទៅមុខ ការពារទៀត ការពារកំហុសវាខុសនោះណា យី! អានេះ យ៉ាងម៉េចចេះវា? វាអត់បន្ទោសសៀម បន្តិចសោះ មកបន្ទោសខ្មែរ វិញ ខ្មែរ គេធ្វើបាបចង់ងាប់ចង់រស់ គ្នាមានអាវុធតែ ១គ្រាប់ហ្នឹងទេ អាវុធ១គ្រាប់ហ្នឹង គឺពហិការហ្នឹងណា ទៅបាញ់គេ ម៉េចឈ្នះគេ យន្តហោះឯណាមាន គ្រាប់កាំភ្លើងឯណាមាន បានពហិការហ្នឹងតើ អាអ្នកក្រ អាងងាប់ហ្នឹងហើយ។ ជំនាន់អាពត អត់អីស៊ីផង ដល់ឥឡូវមានប៉ុណ្ណឹងហើយ ស៊ីប៉ុណ្ណឹងហើយ មិនបាច់ទិញរបស់វាស៊ីទេ វាឈ្លើសណាស់ អាសៀម បើសិនណាជាបើកព្រំដែនសារជាថ្មី រាងៗ កុំឈ្លោះជាមួយតាស៊ីក្លូណា មិនបានទេណា រាងហ្មង ថ្ងៃក្រោយលែងហ៊ានហើយ ឈ្លោះជាមួយខ្មែរ សេដ្ឋកិច្ចរលាយណា អាហ្នឹងពូកែជេរខ្មែរពេក ថាខ្មែរក្រ អ្នកសុំទានពាក់កណ្តាលប្រទេសអី ដល់ពេលបើកសាថ្មីឡើងវិញ លែងហ៊ាន មកពីអី? ថាមកពីពហិការហ្នឹង បើធ្វើតាមអាខ្ជា ងាប់ហើយ គេវ៉ៃចង់ងាប់ចង់រស់ហើយ នៅប្រើរបស់គេ វាថាបើយើងមិនទាន់ខ្លាំងទេ យើងកុំឌឺគេ អ៊ីចឹងយើងមិនទាន់ខ្លាំងទេ បើគេធ្វើបាប យើងមកឱ្យគេធ្វើបាបតាមចិត្តទៅអ៊ីចឹង? ទិញរបស់គេ នៅដដែលទៀតហ្នុង? អ៊ីចឹងគេមើលងាយសមណាស់ យី! អានេះ គិតហេតុផលអីមិនបានមែន អាខ្ជា នេះ អាឡប់ប្តីមីក្នេនេះ ហើយថាត្រូវទៀតណា មើលអ្ហែងមកថាត្រូវមុខអញមើល មើលអ្ហែងមកនិយាយថា ម៉េចឱ្យត្រូវនោះ គ្មានត្រូវបន្តិចសោះ ត្រង់ណាក៏មិនត្រូវដែរ វាថាអ្នកធ្វើពហិការហ្នឹង ភាគច្រើនគឺពួកអ្នកលក់របស់របរប្រឆាំងនឹងសៀម នោះទេ ទៅជាអ៊ីចឹងទៅ អ្នកលក់តាមផ្សារហ្នុង អ្នកផ្សារមួយណាមិនលក់របស់សៀម ឥឡូវគាត់ឈប់លក់ហ្នឹង នែ! ខ្លាំងជាងគេ មិនមែនអ្នកលក់ទេណា ខ្លាំងជាគេ អ្នកប្រើទេ អ្នកពហិការនោះ មកពីអ្នកប្រើហ្នឹងវាឈប់ប្រើ បានអ្នកលក់ វាលក់មិនដាច់ លក់មិនដាច់ មិនឈប់លក់ទៅ យី! អាខ្ជា នេះ វាថាគេមិនយល់ធម៌ អូ! ធម៌ដូចវាអ៊ីចឹង? មិនបាច់យល់ក៏បានដែរ ធម៌ឆ្កួតអ៊ីចឹង អ្ហែងមើលធម៌ឡប់គ្រឿងដូចអាខ្ជា អ៊ីចឹង មិនបាច់យល់ក៏បានដែរ យល់ឆ្កួតអ៊ីចឹង…”។
លោកខឹម វាសនា បានបន្ថែមទៀតថា “វាគិតឃើញម៉េចថា ខ្មែរឌឺ? វាហ្នឹងហើយបានឌឺ វានិយាយថា ទោះបីគេអត់ប្រើរបស់សៀម ក៏ដោយ ស្អែកហ្នឹង វាទៅទៀត អាហ្នឹងហើយឌឺនោះ ក្បាល១ដំបងជ្រុង ឌឺ អាចោរប្រកាច់ ដូច Love Riya អ៊ីចឹង គឺថាវាឈ្លើយ ប៉ុន្តែមុននឹងវាឈ្លើយហ្នឹង គឺមកពីវាភ្លើទេ បានឈ្លើយហ្នឹង ភ្លើមុន អាខ្ជា ក៏ចឹងដែរ អាខ្ជា មិនដឹងរឿងស្អី បើកចំពុះឡើង ស្រាប់តែទៅដល់កន្លែងហ្នឹងទៅ អញថារឿងអាខ្ជា ឈ្លើយហ្នឹង មកពីភ្លើទេ ភ្លើវាទៅជាយូរៗទៅអត់មានបន្ទោសសៀម អីបន្តិច ស្តាប់ទៅឃ្លីបវាបន្ទោសខ្មែររហូត ទៅសៀម រួច ខ្លួនទៅ សៀមណា បើសិនណាបានចរចាជាមួយយើង បើកព្រំដែនឡើងវិញ រាងកាត់កន្ទុយលាបកំបោរ ខ្លាចខ្មែរ ឈ្លោះជាមួយខ្មែរ ធ្លាក់សេដ្ឋកិច្ចជិតងាប់ជិត រស់ហ្នឹងហើយ ងាប់ហើយរឿងស៊ីរបស់សៀម ម៉ាជុំវិញវា ម៉ាឡេ ក៏ដោយ ភូមា ក៏ដោយ អាណាក៏ដោយ ក៏ស៊ីមិនដល់ខ្មែរ ដែរ ស៊ីៗៗឡើងសេដ្ឋកិច្ច សៀម ឡើងដោយសារខ្មែរហ្នឹងណា ដល់ខ្មែរ ឈប់ស៊ី មិនរលាយ? អាចោរងាប់ខ្ជា អញថាមិនចង់និយាយពីរឿងសង្គម រឿងអីទេ ប៉ុន្តែវាធ្វើហួសហេតុពេក មិនឱ្យអញនិយាយមិនបានមែន អានេះ ខុសហើយវាមិនព្រមថយក្រោយ វានៅការពារកំហុសវាទៀត វាចង់និយាយថា អ្នកថាឱ្យវា ខុសទាំងអស់ហ្នឹង សុទ្ធតែខុស? យី! អញក្តៅចិត្តណា អាត្រូវក្បាល ១ដំបងជ្រុងនេះ ហើយវាថា កុំឌឺគេ យើងក្រអ៊ីចឹង ហើយចុះចាំមាន ចាំឌឺអី? ហើយវាថាបើយើងពហិការប៉ុណ្ណឹងទៅ មិនមែនគេគ្មានលុយទិញកាំភ្លើងទេ យន្តហោះ កាំភ្លើងអី គេទិញរួចហើយ អើ! អញមានពហិការកុំឱ្យគេយកលុយទៅទិញកាំភ្លើងណា អញពហិការ ឱ្យសេដ្ឋកិច្ចវាធ្លាក់ ហើយសេដ្ឋកិច្ចធ្លាក់មែន ចំចំណុចយើងចង់ហ្នឹងហើយ ម៉េចក៏ថាមិនចំ? វាថាគិតឱ្យគ្រប់ជ្រុងជ្រោយ អាណាមិនគ្រប់ជ្រុងជ្រោយ? អ្ហែងតើមិនគ្រប់ជ្រុងជ្រោយ អ្ហែងគិតតែអាការ៉ាស់សាំង ប៉ុន្មាននោះ អ្ហែងអត់មានគិតថា សេដ្ឋកិច្ចថៃ ធ្លាក់ចុះ មកពីខ្មែរ ធ្វើពិហការទេ អាឡប់! យីអាខ្ជា នេះ បើនៅក្បែរអី ១ជើងមិនទាន់រាប់មួយទេ អាហ្នឹងនោះ…”។
ដោយឡែក នៅក្នុងវេទិកាពន្យល់អំពីដំណើរធម្មជាតិ នៅយប់ថ្ងៃដដែលនោះ លោកខឹម វាសនា បានលើក ឡើងបន្ថែមថា “អ៊ីចឹងបានពូ ចេះតែសួរថា អាខ្ជា អ្ហែងគិតឃើញម៉េច បានហែងថា ខ្មែរ ឌឺសៀម ហ្នុង អ្ហែងគិតម៉េច? អ្ហែងគិតតក្កហ្នឹងវាយ៉ាងម៉េច? អ្ហែងគិតម៉េចបានឃើញអ៊ីចឹង? យល់ទេ វាថាខ្មែរយើងឌឺ ពូកែឌឺចឹង អន់ជាងគេ ខ្សោយជាងគេទាំងអស់ យើងត្រូវទទួលស្គាល់ថា យើងខ្សោយ ហើយដល់ពេលយើងខ្សោយ អ៊ីចឹងយើងឌឺដាក់គេ គេដាក់យើងអ៊ីចឹងហើយសម អ្ហែងគិតឃើញម៉េច បានថាខ្មែរ ទៅឌឺ? បើយើងឌឺ គេដាក់យើង បានសម វាសមមែន យើងឌឺគេ យល់ទេ? តែគេដាក់មុនណា គេដាក់ហើយ បានយើងឈប់ប្រើរបស់គេ ហើយថាយើងឌឺគេអ៊ីចឹង បានគេដាក់ សមណាស់។ គេដាក់មុនណា ហើយបានយើងឈប់ប្រើក្រោយ អ៊ីចឹងបានពូ ចេះតែប្រើពាក្យថា អ្ហែងគិតម៉េចឃើញខ្មែរហ្នឹងខុស? វាទៅឌឺគេហ្នុង? ហើយវាថា បើវាធ្វើខុសនឹងច្បាប់ វាភ័យ យើងអត់មាននិយាយថា អាខ្ជា ខុសហ្នឹង យើងអត់មាននិយាយរឿងខុសច្បាប់ មិនខុសច្បាប់អីទេ យើងនិ យាយតែពីការខុសតក្ក:ហ្នឹងណា អាខ្ជា អ្ហែងគិតម៉េចនោះ? អ្ហែងគិតឃើញម៉េច បានអ្ហែងឃើញថាខ្មែរ ឌឺគេហ្នុង? វាថាយើងឌឺគេអ៊ីចឹង គេដាក់យើងសម។ ទេ! គេដាក់មុន គេដាក់ហើយ បានយើងឌឺក្រោយ យើងឈប់ប្រើរបស់គេក្រោយ អាខ្ជា អាឡប់! យើងនិយាយហ្នឹង និយាយថាវាខុសតើ មិនមែននិយាយរឿងខុសច្បាប់ទេ ខុសតក្ក:ហ្នឹងណា អ្ហែងគិតឃើញម៉េច ឃើញខ្មែរ ឌឺហ្នុង? យើងសួរវារឿងខុសហ្នុង វាថាវាមានខុសច្បាប់អីទេ យី! អានេះ និយាយស្តាប់គ្នាមិនបាន ថាអ្ហែងគិតខុសត្រូវម៉េចនោះ? មនោសុចរិត មានន័យថា ទ្វារខួរហ្នឹង ផ្លូវអារម្មណ៍ត្រូវ គិតនឹងទ្វារខួរតក្ក រួចហើយ បាននិយាយចេញមក អាហ្នឹងហើយគេហៅថាមនោសុចរិត ហើយអាខ្ជា ហ្នឹង មិនដឹងមនោសុចរិត មនោទុច្ចរិតអី អ្ហែងមើលវានិយាយនោះ មនោទុច្ចរិតចំតួហ្មង បាននិយាយចេញមកខុសរហូត ហើយតែយើងថា វាខុសហ្នឹង វាទៅរកច្បាប់ រកទម្លាប់អីណាណី អញមានថាអ្ហែងខុសច្បាប់ឯណា ខុសហេតុផល តក្ក:នេះ អ្ហែងនិយាយអ៊ីចឹងខុសហើយ អ្ហែងថាខ្មែរ ទៅឌឺគេ បានគេដាក់សមណាស់ គេដាក់មុន គេដាក់មុនហើយ បានយើងឈប់ប្រើរបស់គេ អាខ្ជា! និយាយឡប់ហ្មងហាស តែហាមាត់ខុសរហូតហ្មង ព្រោះផ្លូវអារម្មណ៍ខុស និយាយខុសៗហ្មង អញខ្ជិលរៀបរាប់ជាមួយអាហ្នឹងណាស់ហា តែនិយាយទះ កំផ្លៀងហ្មង គ្មានដឹងខ្យល់អីហ្មង ព្រោះវាអត់ដឹងខ្លួនវាជាស្អីផងហ្នឹង មនុស្សតែអត់ស្គាល់ខ្លួនឯងជាស្អី មិនឆ្កួត? ហើយយើងថាអ៊ីចឹង វាអត់ដឹងថាយើងចង់និយាយពីអីផងហ្នុង តែយើងៗដឹងថា យើងជាវិញ្ញាណ ដល់វាៗអត់ដឹងថាខ្លួនវាជាវិញ្ញាណទេ ដល់ពេលអ៊ីចឹង យើងថាវាឆ្កួត ព្រោះអវិជ្ជានោះ ហេតុដែលនាំឱ្យមានអវិជ្ជា គឺអី? ហេតុ? គឺមកពីរកនាមមិនឃើញ នាមហ្នុងស្អី? នាមគឺខ្លួនយើងហ្នឹងហើយ គឺវិញ្ញាណហ្នឹង ហើយ…”។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចែករំលែក នូវវីដេអូមួយ ពេញបណ្តាញសង្គម បង្ហាញពីការលើកឡើងរបស់អន្ទិត សាន សុជា ជុំវិញការធ្វើពហិការទំនិញសៀម របស់ប្រជាពលរដ្ឋខ្មែរ ដែលអន្ទិត សាន សុជា និយាយថា “…ខ្ញុំអាណិតដូចការ៉ាស់សាំងខ្លួន ដូច PTT អី គេឈប់ចូល ហើយចូល គេជេរបញ្ចោរទៀត អាហ្នឹងមកពីរៀនធម៌មែន? តែដល់វគ្គគន្លាក់វាត្រូវកើតហើយ វាអត់មកពីអីទេ វាត្រូវតែកើតហើយ អ៊ីចឹងបានថា អ្វីៗកើតឡើងដោយហេតុរបស់វា ខ្ញុំចូលតើ! ខ្ញុំដើរចូល PTT តែអ្នកខ្លះបំភ័យខ្ញុំ តិចគេថតជេរ បើស្រលាញ់ជេរណាស់ ជេរទៅ ព្រោះខ្ញុំយល់ថា មិនមែនថៃ មកលក់ទេ ខ្មែរយើងតើ! គ្នាចង់ងាប់ហើយអ្នកខ្លះ ទម្រាំបានច្បាប់បើកមួយៗ សឹងរាប់លានដុល្លារ ហើយដល់យើងធ្វើពហិការ គ្នាមានលុយឯណាទៅ បង់ធនាគារ មិនងាប់ថៃ ទេ ងាប់ថៅកែ PTT ខ្មែរយើងហ្នឹង! ខ្ញុំទៅកំពង់សោម ជួបបងមួយ ទៅជួបខ្ញុំ គាត់អ្នកលក់នំប៉័ងខ្មែរ គាត់ធ្វើពីត្នោត គាត់ថា ឥឡូវចង់ដួលហើយ ដោយសារអី? គាត់យកមកចែកចាយលក់នៅ PTT ហ្នឹង ដល់គេឈប់ចូល PTT អាក្រុមហ៊ុនគាត់ ក៏ដួលដែរ មិនមែនដួលតែ PTT ទេ ក្រុមហ៊ុនខ្មែរ មួយគំនរទៀត ក៏ដួលដែរ ហើយមេ PTT ទៅសុំច្បាប់ធ្វើ មានថៃ ឯណា? ខ្មែរហ្នឹងណា ហើយបុគ្គលិកនៅហ្នឹង កូនគេ កូនយើង ធ្វើការនៅហ្នឹង ខ្ញុំចូលទៅអាណិតគ្នា ខ្លះសុទ្ធតែពាក់ម៉ាស់ អត់ហ៊ានបើកម៉ាស់ទេ ខ្លាចគេថតបង្ហោះជេរ ហើយស្ងាត់ឈឹង។ ហ្នឹងហើយដែលមិនមានធម៌ យើងខឹងឯណោះ គេថាខឹងគោ វ៉ៃនង្គ័ល ហើយស្មានតែយើងឈប់ចូលប៉ុណ្ណឹង ហើយថៃ គេអស់គ្រាប់បាញ់យើងអី? បើគេចង់បាញ់ណា យើងធ្វើពហិការប៉ុណ្ណឹង តើថៃ អស់គ្រាប់បាញ់យើងទេ? យើងគិតឃើញបន្តិច យើងខំស៊ីរបស់វា វាបានចំណេញ ទៅទិញគ្រាប់ បាញ់ក្បាលយើងទៀត យើងបញ្ឆេះ គ្នាអ៊ីចឹងណា យើងអត់ទិញ គេមានគ្រាប់ហើយៗ តើគ្រាប់ហ្នឹង តាមរយៈ PTT ប៉ុណ្ណឹង ទៅទិញយន្ត ហោះចម្បាំងបានទេ? យន្តហោះចម្បាំង មួយថ្លៃប៉ន្មាន? រាប់សែន រាប់លាន ហើយអាប្រេន ដែលគេលក់ឱ្យយើងហ្នឹង គេលក់យកលុយហើយៗ ថៃ គេយកលុយហើយៗ ឬក៏សាំងដែលគេដឹកមកហើយហ្នឹង គេយកលុយហើយៗ ដល់កកស្ទះនៅនេះ សួរថា ប្រេងរបស់អ្នកណា? មិនប្រេងរបស់ខ្មែរ?»។
អន្ទិត សាន សុជា បន្តថា «ខ្ញុំនិយាយអ៊ីចឹង ចង់ជេរក៏ជេរទៅ មិនអីទេ ប៉ុន្តែខ្ញុំដើរមើលមកហ្នឹង ខ្ញុំដើរមើល ងាប់អ្នកណាគេ? ងាប់ខ្មែរគ្នាឯង អត់ងាប់គេទេ ងាប់ខ្មែរគ្នាឯង ហើយអ្នកដែលពូកែជេរខ្លាំង មកពីគាត់អត់ប៉ះផល ប្រយោជន៍របស់គាត់ ឬគាត់កំពុងតែមានរបរផ្សេងដែលមិនយកពីថៃ គាត់ខំជេរឱ្យខ្លាំងទៅ ដើម្បីឱ្យខាងនោះមកទិញរបស់អញ ជាគំនិតព្យាបាទ ឃើញទេ? ហ្នឹងហើយជីវិតអត់ធម៌ក្តៅក្រហាយអ៊ីចឹង ឃើញគេអត់ទិញអត់អី អរណាស់ ឧទាហរណ៍ការ៉ាស់សាំង ដូចគ្នាចុះ អ៊ីចឹងជួយជេរបន្ថែមទៅ ឱ្យគេអត់ចូលហាងសាំងនោះ មកចូលហាងអញ ព្រោះអញអត់យកមកពីថៃ អញយកមកពីខាងនេះ ខាងនោះផ្សេង ឃើញទ? ធ្វើបាបតែគ្នាឯងទេ ឃើញអាក្រក់ជាងថៃ នៅព្រំដែនទេ? អានេះហៅថា សត្រូវក្រោយខ្នង ជនឆ្លៀតឱកាស។ ខ្លះទៅ គ្រាន់តែដូរផ្លាកពីថៃ មកដាក់ផ្លាកផ្សេងទៅ របស់ថៃ ដដែល ឃើញបន្លែបន្លំគ្នា កើតអំពើទុច្ចរិតកាន់តែច្រើនទេ? អ៊ីចឹងដើរពីហ្នឹងទៅ ឃើញ PTT ខ្ញុំចូលទៀត ខ្ញុំទៅចូលទិញការ៉េម ខ្ញុំទៅចូលចាក់សាំង ហើយចង់ជេរៗទៅ ព្រោះខ្ញុំទិញ ខ្ញុំគិតថា ខ្ញុំទិញរបស់ខ្មែរ បុគ្គលិកនៅហ្នឹង សុទ្ធតែកូនខ្មែរ ហើយបើគាំងប៉ុន្មានខែទៀត មិនកាត់បុគ្គលិកអស់ហើយ? ហើយកាត់បុគ្គលិកអស់ មិនមែនថៃ អត់ការងារឯណា កូនខ្មែរ អត់ការងារធ្វើតើ! ឃើញទេ?…”។

អន្ទិត សាន សុជា បានបន្តទៀតថា “បើយើងខ្សោយជាងគេ ខ្ញុំនិយាយទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានបញ្ញាឱ្យខ្លាំង ត្រូវមានគំនិតឱ្យជ្រៅ កុំទៅដោយខឹង បើខ្លាំងជាងយើង គេធ្វើដោយខឹង ដោយអី អាហ្នឹងគេមិនសូវគ្រោះថ្នាក់ទេ ព្រោះគេខ្លាំងស្រាប់ហើយ តែបើយើងខ្សោយជាងគេ កុំឌឺ ឈ្លោះគ្នាក៏ដោយ អាខ្សោយជាងគេ កុំឌឺ ប្រយ័ត្នគេវ៉ៃណា! មានរឿងមួយ ក្រុមគ្រួសារណា ប្រពន្ធហ្នឹង ជេរតែប្តី ជេរខ្លាំង ដល់ហើយប្តីថា (និយាយភាសាគាត់) អ្ងែងចាំមើលតែម៉ែអ្ងែងមក អញវ៉ៃឱ្យម៉ែហងឯងឃើញម្តង! ឮអ៊ីចឹង ជេរកាន់តែខ្លាំង ដោយគិតថា ដល់ម៉ែមក បានវ៉ៃ អ៊ីចឹងមុនម៉ែមក អញជេរឱ្យហើយ ដល់ជេរខ្លាំងពេក គេទ្រាំមិនបាន គេដាក់ភឹង ឈាមក្បាល ជេរទៀត អាប្រកាច់ វាថាម៉ែអញមកបានវ៉ៃ ឥឡូវវាវ៉ៃមុន។ កុំឌឺ បើយើងខ្សោយ កុំឌឺ ត្រូវប្រើឧបាយ ត្រូវប្រើភាពប៉ិនប្រសប់ ព្រោះយើងខ្សោយហើយហ្នឹង យើងត្រូវទទួលស្គាល់ថា យើងខ្សោយ ប្រជាជនយើងតិចជាងគេ សេដ្ឋកិច្ចយើងខ្សោយជាងគេ យោធាយើងខ្សោយជាងគេ ត្រូវទទួលស្គាល់ថា ខ្សោយជាងគេ ហើយបើខ្សោយជាងគេ យកឌឺទៅដាក់គេហ្នឹង សួរថា សមតែគេដាក់ទេ? អ៊ីចឹងត្រូវប្រើឧបាយ។ អ៊ីចឹងពាក្យថា ឧបាយ មិនមែនថា មិនគិតទេ តែយើងគិតដោយភាពវៃឆ្លាត អារឿងព្រំដែន នៅព្រំដែន ប៉ុន្តែដល់មកដាក់មេក្រូជេរគ្នាទៀត ខ្ញុំឃើញប៉ុន្មានថ្ងៃមុន ដាក់មេក្រូទៅ ជេរគ្នាថា អាណាចូលទៅផឹកហ្នឹង សុទ្ធតែឆ្កែ ហើយហ្នឹងគ្រាន់បើហើយហ្នឹង កំពុងសម្លាប់គ្នាទាំងរស់ ហើយយើងមើលការ៉ាស់សាំងមួយៗ មានបុគ្គលិកច្រើនទេ? ហើយបុគ្គលិកទាំងអស់ហ្នឹង ខ្មែរ ឬថៃ? ហើយបើសិនជាអត្រាអ្នកអត់ការងារកាន់តែច្រើន ស្រមៃតិចមើល តើភាពសុខដុមរមនាក្នុងសង្គម កាន់តែសម្បូរ ឬកាន់តែពិបាក? តែកាលណាមនុស្សទាល់ច្រកកាន់តែច្រើន អំពើឆបោក ក៏កាន់តែច្រើនដែរ ដូចនិយាយថា ចិត្តមិនឈ្នះចង់ ត្រង់មិនឈ្នះទាល់។ ខ្ញុំអត់មានបានភាគរយពី PTT ទេណា អត់សូម្បី ១រៀល តែខ្ញុំអាណិតខ្មែរ…”៕ ដារិទ្ធ