Wednesday, November 12, 2025
Homeសង្គម និងជីវិតអ្នកទោសឈឺធ្ងន់ ដឹកទៅពេទ្យស្លាប់

អ្នកទោសឈឺធ្ងន់ ដឹកទៅពេទ្យស្លាប់

ខេត្តកំពង់ស្ពឺ ៖ អ្នកទោសម្នាក់ បានស្លាប់តាមផ្លូវ បន្ទាប់ពីមានជំងឺធ្ងន់ ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) នៅឯរាជធានីភ្នំពេញ តែអកុសលដោ យសារតែស្ថានភាពធ្ងន់ពេក ទើបដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង ១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកទោសដែលបាត់បង់ជីវិត មានឈ្មោះវុធ ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ ឃុំខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ពីបទហិង្សា (កម្រិតទោស២ឆ្នាំ) បានទទួលមរណភាពនៅវេលាម៉ោង ១និង០៥នាទីអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើតាមសម្តីមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា មានជនជាប់ឃុំម្នាក់ បានបញ្ជូនពីពន្ធនាគារខេត្តកំពង់ស្ពឺ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយមានអាការជំងឺធ្ងន់ ក៏បញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះបន្ទាន់ តែអកុសល  អ្នកទោសនោះ បានស្លាប់នៅវេលាម៉ោង ០១និង០៥នាទីអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

សពអ្នកទោសខាងលើ ត្រូវបានយកមកតម្កល់ទុកនៅសាលមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES