Wednesday, April 1, 2026
Homeតារាខ្មែរសារ៉ាយ សក្ខណា ខួប៣៩ឆ្នាំ

សារ៉ាយ សក្ខណា ខួប៣៩ឆ្នាំ

ភ្នំពេញៈអ្នកនាងសារ៉ាយ សក្ខណា រំភើបពេលដែលត្រូវមិត្តសម្លាញ់អ្នកនាងទឹម រដ្ឋា  យ៉ាន លីនដា លើកនំខេកឲ្យនាងនៅថ្ងៃទី៣១ ខែមីនា ជាមួយពាក្យពេចន៍ជូនពរ​នាងឲ្យនៅតែ​ក្មេងជាងវ័យ និងកាន់តែ​ស្អាត​ បើទោះជាខួបកំណើតនាងពិតថ្ងៃទី២៥ ខែមីនា ហើយឆ្នាំនេះ​នាង​ឈានចូលវ័យ៣៩ឆ្នាំក៍ដោយ ។ចំណែកFan របស់សក្ខណា វិញថានាងជានារីពូកែថែ​សម្រ​ស់ព្រោះកូន៣នាក់ទៅហើយ​ ប៉ុន្ដែសរាងនៅតែស្វែល មិនឡើងគីឡូ និងអត់សូវបែក​សាច់​ដូចតារាផ្សេងទៀតដែលពួកគេមានស្វាមីនិងកូនដូចនាងដែរនោះឡើយ ។

 សូមបញ្ជាក់ថាសារ៉ាយ សក្ខណា តាំងពីនាងមានស្វាមីនិងកូនមកខួបកំណើតនាង​ច្រើន​​​តែរៀប​ចំ​ជាលក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ដិប៉ុណ្ណោះ មិនដូចកាលនាងនៅក្រមុំ​ដែល​តែងតែធ្វើខួបទ្រង់ទ្រាយធំហៅតារាចូលរួមរាប់រយនាក់នោះឡើយ ។សក្ខណា ជាតារាម្នាក់​ដែលមានស្វាមីហើយតែប្ដីនៅតែឲ្យលេងសិល្បៈដោយសេរី ហើយម៉ារយៈចុងក្រោយនេះ​នាង​នៅក្នុងស្រុកខ្មែរច្រើនជាងនៅអាមេរិក បើទោះជាក្រោយរៀបការប្ដីហើយភ្លាមៗនាង​បាន​ចេញ​​​​ទៅរស់នៅគ្រួសារខាងប្ដីនៅអាមេរិកជាង១០ឆ្នាំក្ដី ។ការមករស់នៅស្រុកកំណើត​វិញ​នេះ​ហើយធ្វើឲ្យសក្ខណា មានឱកាសចាប់អាជីពសិល្បៈដូចដើម ខណៈនាងក៍បានបើកហាង​គ្លីនិក​រក្សារសម្រស់មួយនៅទួលគោក និងហាងបាយមួយនៅជាយក្រុងផងដែរ ។ប្រភពថាការ​ដែល​សក្ខណា នៅតែរក្សារទីផ្សារសិល្បៈបានដូចសព្វថ្ងៃនេះគឺព្រោះតែទេព​កោសល្យសិល្បៈ​របស់​នាងនៅល្អដូចមុន និងម្យាងទៀតនាងមិនប្រកាន់តួ អាចលេងតួអ្វីក៍បានទៅតាមអ្នក​ដឹកនាំ​រឿង​​ចង់បាន ហើយអ្វីដែលពិសេសនោះគឺការរក្សា​ររូប​សម្រ​​ស់​​មិនឲ្យធ្លាក់ចុះ មិនឡើងគីឡូ​នោះតែម្ដង ។

សារ៉ាយ សក្ខណា បានចាប់ដៃបុរសអាណិកជនខ្មែរនៅអាមេរិកលោកមេធាវីកែវ ប៊ុន​មេ​ត្រី ជាង១២ឆ្នាំ បានចំណងដៃកូន៣នាក់គឺកូនទី១ស្រីឈ្មោះ Mataysia អាយុជិត១១ឆ្នាំ កូនប្រុសទី២ឈ្មោះព្រីនស្ទីន អាយុជាង៥ឆ្នាំ និងកូនប្រុសទី៣ឈ្មោះណាបុត្រ ហៅ​Chandrik អាយុជាង១ឆ្នាំ។សក្ខណា ធ្លាប់ប្រាប់ថានាងគ្មានគម្រោងយកកូនទី៤ ទេ ប៉ុន្ដែ​មានពេលខ្លះ​នាង​ថាចង់បានកូនភ្លោះ ពោលគឺអត់ចង់បានម្ដង១ តែបើបានម្ដងពីរ​ទើបយក​ថែម​ ។នាងថា​អំឡុងពេលដែលនាងនៅស្រុកខ្មែរនេះស្វាមីនាងនៅអាមេរិក ជាមួយកូនស្រី​ច្បង​​ដែលជាប់​រៀននៅទីនោះលោកបានចុះឡើងៗមកខ្មែរជាញឹកញាប់ ។

 សារ៉ាយ សក្ខណា បានធានាម្ដាយរបស់នាងអ្នកស្រីចាប សម្ផស្ស ឲ្យទៅរស់នៅអា​មេ​រិក​បានដូចបំណង ហើយចំពោះការរក្សារបានរូបសម្ផស្សក្មេងជាងវ័យបែបនេះ អ្នកខ្លះថា​នាង​នឹងអាចស្អាតបែបនេះបានច្រើនឆ្នាំទៀត ព្រោះថានាងមានជំនួយការពិសេស​នៅក្រោយ​ខ្នង​កុំឲ្យឆាប់ចាស់នោះគឺមានគ្លីនិកថែសម្រស់ជារបស់ខ្លួនឯង ព្រោះហាងនោះជួយស្រីៗ​ឲ្យស្អាត​ៗ​បានដូចបំណង​រឿង​អីកូនចៅមិនអាចជួយថៅកែស្រីដូចនាងកុំឲ្យឆាប់ចាស់​បាន?ប៉ុន្ដែ​សក្ខណា គ្មានគម្រោង​ពង្រីក​​​​សាខាថ្មីគ្លីនិកខ្លួនទេ ហើយតាមព័តមានថាការមាន​កូន៣នាក់​នេះ​មិនទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់រូបនាង​ព្រោះស្វាមីសក្ខណា នៅតែចង់បានកូនថែម ។

គួរបញ្ជាក់ថាសារ៉ាយ សក្ខណា ស្ថិតក្នុងចំណោមតារាដែលយកប្ដីជាប្រុសអាណិកជន​ខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី ,វ៉េត រតនា ,គឹម លក្ខិណា ,សុគន្ធ និសា,នារី រ័ត្នគន្ធា និងអ៊ុំ សុវណ្ណនី ជាដើម ។ប៉ុន្ដែមានតែអ្នកនាងសារ៉ាយ សក្ខណា និង សុគន្ធ និសា ប៉ុ​ណ្ណោះដែល​នៅឆ្នាំ២០២៦ នៅតែប្រឡូកសិល្បៈពេញទំហ៊ឹងដូចមុនមានប្ដី ៕

RELATED ARTICLES