Wednesday, April 1, 2026
Homeព័ត៌មានសិល្បៈក្លារ៉ា ម៉ូណូរី ឈ្នះមកុដបវរកញ្ញាខ្មែរឯកនៅបារាំង២០២៦

ក្លារ៉ា ម៉ូណូរី ឈ្នះមកុដបវរកញ្ញាខ្មែរឯកនៅបារាំង២០២៦

ប្រទេសបារាំងៈជាកូនខ្មែរកាត់បារាំងក្នុងវ័យ១៧ឆ្នាំកញ្ញាក្លារ៉ា ម៉ូណូរី (Clara Monory)​មានម្ដាយជាជនជាតិខ្មែរ ឪពុកជាជនជាតិបារាំង បានឈ្នះមកុដពីការប្រលងបវរកញ្ញា​ខ្មែរឯក​នៅ​បារាំង ឆ្នាំ២០២៦ ឬជាបវរកញ្ញាតំណាងឲ្យឲ្យសហគមខ្មែរបារាំង​ដែលបានទទួល​សម្លេង​បោះ​ឆ្នោតគាំទ្រច្រើនជាងគេក្នុងការប្រកួតបវរកញ្ញាMiss Cambodge en France រៀបចំនៅ​ប៉ាវីយ៉ុង បាល់តា(Pavillon Baltard)  ជាយទីក្រុងប៉ារីស កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០ ២៦ ។ទម្រាំបាន​ឈ្នះ​មកុដ​ដ៍អស្ចារ្យនេះកញ្ញាក្លារ៉ា ម៉ូណូរី បានហ្វឹកហាត់យ៉ាង យកចិត្ត ទុក ដាក់ជាច្រើន​សប្ដា​ហ៍ពីវិញ្ញាសារដែលត្រូវប្រកួតជាមួយបេក្ខភាព១៥រូបផ្សេងទៀតដែលសុទ្ធ សឹងតែមានឈាមជ័រជាខ្មែរទោះជាកូនកាត់ក្ដី ប៉ុន្ដែពួកគេស្រលាញ់ប្រពៃណី និងវប្បធ័មខ្មែរ ខ្លាំងណាស់ ។នៅថ្ងៃ​ប្រ​កួត​វគ្គ​ផ្ដាច់ព្រ័ត្រ(Final) នោះក្លារ៉ា ម៉ូណូរី បានប្រើពេលដល់ទៅ៦ម៉ោង ក្នុង ការបង្ហាញ​សម្ថភាពទៅ​តាមវិញ្ញាសារនីមួយកម្មវិធីតម្រូវពោលគឺចាប់ពីម៉ោង​៧ៈ៣០​នាទី​យប់ រហូតដល់វេលាម៉ោង៣ទៀប​ភ្លឺទើប​លទ្ធផលត្រូវបានគេប្រកាសថា រូបនាងគឺម្ចាស់មកុដ បវរកញ្ញាខ្មែរឯក នៅបារាំង ឆ្នាំ២០២៦ អម​ដោយ​ម្ចាស់ជ័យលាភី៤រូបផ្សេង​ទៀតឈរនៅលំ​ដាប់រៀងឈ្នះពានបន្ទាប់ពីនាង ។

 កញ្ញាកញ្ញាក្លារ៉ា ម៉ូណូរី ប្រាប់អ្នកយកព័តមានRFI ខេមរភាសារ​ ថាមូលហេតុដែលនាងចូលរួម​ប្រ​កួត​បវរកញ្ញាខ្មែរនៅបារាំងគឺដើម្បីបង្ហាញពីវប្បធ័មខ្មែរ ហើយអត្តសញ្ញាណខ្មែរជាផ្នែកមួយរបស់​នាង​ដែលសំខាន់ណាស់ សម្រាប់ជីវិតនាង។នាងចង់ប្រាប់ទៅស្រ្ដីខ្មែរផ្សេងៗទៀត​ថាបវរ​កញ្ញា​មិន​មែនមានតែរូបសម្ផស្សមួយមុខទេ គឺមានតម្លៃលើសពីរូបសម្ផស្ស។ ក្លារ៉ា ម៉ូណូរី សន្យាដែរ​ថា​នឹងជួយផ្សព្វផ្សាយធ្វើឲ្យវប្បធ័ម ដ៍សម្បូរបែបរបស់ប្រទេសម្ដាយនាងកាន់តែ​ត្រូវបានគេ​ស្គាល់​​ច្រើនថែមទៀតនៅប្រទេសបារាំង។

កម្មវិធីប្រលងជ្រើសរើសបវរកញ្ញាខ្មែរនៅប្រទេសបារាំង Miss Cambodge en France មានការចូលរួមពីសមាជិកព្រឹទ្ធសភា ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសបារាំង គណៈមេប្រ​យោ​គ១០រូប ទើបនៅវគ្គចុងក្រោយបានសម្រេចជ្រើសយកកញ្ញាក្លារ៉ា ម៉ូណូរី ជាកូនកាត់ខ្មែរ​បារាំង​ជាបវរកញ្ញាឯកខ្មែរ ប្រចាំប្រទេសបារាំង ពីក្នុងចំ​ណោម​បេក្ខភាពចំនួន១៦នាក់ មកពីទូទាំង​ប្រ​ទេសបារាំង​ ដែលពេលនេះនាងជាបវរ​កញ្ញាខ្មែរដើម្បីតំណាង​ប្រ​ទេសកម្ពុជា​នៅ​លើ​ទឹក​ដីបា​រាំង ។

 លោកស្រីទូន សូភី អ្នកបង្ហាត់បេក្ខភាពបវរកញ្ញាខ្មែរនៅបារាំងផ្នែកChoregraphie ប្រាប់អ្នកកាសែតRFI ខេមរភាសារថាថាចំណុចពិសេសក្នុងការប្រលងជ្រើសរើសបវរកញ្ញាខ្មែរនៅបារាំងមានពីរគឺទី១៖ការសំពះ ដោយនាងជាអ្នក​បង្រៀនពួកគេឲ្យចេះពីរបៀបការសំពះ​និងទី២៖ដំណើរ​យឺតៗ ពីព្រោះនៅពេលគេស្លៀកសម្លៀកបំពាក់ខ្មែរគេមិនអាចដើរលឿន និងបោះជំហ៊ានធំ​ៗបានទេ ដោយសាសំពត់ខ្មែរ អាវខ្មែរ នឹងរឹបដងខ្លួនអាចប្រេះ ឬរបូតថ្នេរ ប្រសិនបើ​យើងធ្វើ​កាយវិ​ការ​រហ័សរហួនពេក និងមិនប្រយ័ត្ន ៕

RELATED ARTICLES