Monday, May 4, 2026
Homeព័ត៌មានជាតិកងទ័ពជើងគោកឥណ្ឌា មកកម្ពុជា ចូលរួមសមយុទ្ធយោធាទ្វេភាគី

កងទ័ពជើងគោកឥណ្ឌា មកកម្ពុជា ចូលរួមសមយុទ្ធយោធាទ្វេភាគី

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា តាមយន្តហោះយោធា ១គ្រឿង ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូ រវាងប្រទេសទាំងពីរ។

សមយុទ្ធនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកង យោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុក្នុងស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។

គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរព្រទេស កម្ពុជា-ឥណ្ឌា  បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤៕

RELATED ARTICLES