Thursday, June 18, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ចូលកញ្ចុះ ប៉ូលិសចុះចាប់អប់រំ

សិស្សគេចសាលា ចូលកញ្ចុះ ប៉ូលិសចុះចាប់អប់រំ

ខេត្តបន្ទាយមានជ័យ ៖ យុវជនជាសិស្សសាលា ជាច្រើនក្រុម បាននាំគ្នាគេចម៉ោងរៀនសូត្រ ទៅសម្ងំប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូន នៅតាមខ្យូស (កញ្ចុះ) និងទីតាំងកម្សាន្តមួយចំនួន ដោយខ្លះលេងហ្គេម ជក់បារី ស្រែកឡូឡារំខានអ្នកដទៃ និងត្រូវបានកម្លាំងសមត្ថកិច្ច ឆ្មក់ចុះបង្ក្រាប ចាប់អប់រំ ទាំងក្រុមសិស្សសាលា និងទាំង ម្ចាស់ទីតាំង។

ប្រតិបត្តិការបង្ក្រាបក្រុមសិស្សគេចសាលានេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា យោងតាមការណែនាំរបស់ លោកអធិការ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី បានធ្វើការចុះណែនាំ អប់រំដល់ប្អូនៗសិស្សានុសិស្សដែលគេចម៉ោងរៀន មកសំងំជាមួយបក្ខពួក តាមកញ្ចុះ លេងហ្គេម ជក់បារី ស្រែកឡូឡា រំខានអ្នកដទៃ។ជាមួយគ្នានេះ សមត្ថកិច្ច សំណូមពរដល់អាណាព្យាបាល មេត្តាយកចិត្តទុកតាមដានកូនៗផង កុំឃើញចេញពីផ្ទះ គិតថាបានមកដល់សាលា គ្រប់ៗគ្នាឱ្យសោះ។

ជាមួយនឹងការចុះអប់រំណែនាំដល់យុវជនជាសិស្សសាលាដែលគេចម៉ោងរៀនសូត្រទាំងនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំង ខ្យូស និងកន្លែងកម្សាន្តទាំងឡាយ ត្រូវចូលរួមទប់ស្កាត់ក្រុមក្មេងគេចសា លា និងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ នៅពេលមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង៕

RELATED ARTICLES