Thursday, May 7, 2026
Homeតារាខ្មែរមាស សុខសោភា ផ្អែមស្នេហ៍ប្ដីតាសក់សភ្នំត្បែង

មាស សុខសោភា ផ្អែមស្នេហ៍ប្ដីតាសក់សភ្នំត្បែង

ភ្នំពេញ ៖ មាស សុខសោភា បានធ្វើឲ្យប្ដីតាសក់សភ្នំតែ្បង ញញឹមបិទមាត់មិនជិត ព្រោះថ្មីៗនេះ នាងបាននាំប្ដីតាឥសី ឡើងជិះយន្ដហោះ ដើរកម្សាន្ដនៅប្រទេសជិតខាង ទិញអីវ៉ាន់ម៉ាកល្បីៗ និងញ់ាំអាហារថ្លៃៗ ។ សោភា ថានោះ ជាភាពផ្អែមល្ហែម (ស្វីត) ដែលវាគ្រាន់តែតិចៗប៉ុណ្ណោះ ហើយនាងបានវិលត្រឡប់មកស្រុកវិញ ឲ្យទាន់ការច្រៀងសម្ដែងនៅក្លឹបមួយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦​នេះ ។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅពេលដែលសោភា បង្ហាញចំណងស្នេហាយ៉ាងស្អិតល្មូតជាមួយប្ដីថ្មី តាសក់សភ្នំត្បែងនោះ ក៏មិនឲ្យចាញ់ប្រពន្ធលោកដែរ ដោយលោកបានដោះអាវ បង្ហាញដងខ្លួនសុទ្ធតែស្នាមសាក់ ដូចតារារ៉េប ហើយសក់ធ្លាប់ស ប្រែទៅជាក់ខ្មៅក្រឹបតែម្ដង ។ ក្នុងវីដេអូ នៅបន្ទប់ជាមួយប្ដីថ្មី សុខសោភា ដែលអត់ពាក់អាវ តែបានយកក្រ ណាត់បាំងដៃឆ្វេងប្តីពិការនោះ តាឥសី បង្ហាញក្រឡស្នេហ៍ ជារបស់លាបលើបបូមាត់ និងក្បាលសុដន់ (ដោះ) ឲ្យទៅជាពណ៌ជម្ពូ និងក្រហម។ ប្ដីសុខសោភា ដែលហៅខ្លួនឯងថា «លោកឪ» អ្នកប្រតិបត្តិធម៌ ត្រូវតែមានរាងកាយស្អាត ខណៈដែលសោភា អត់និយាយអ្វីទាំងអស់ ពេលឃើញប្ដីបង្ហាញផលិតផលលាបក្បាលដោះ និងក្លៀក ឲ្យទៅជា ពណ៌ជម្ពូនោះ ។

គួរបញ្ជាក់ថា មាស សុខសោភា ពេលនេះ ច្រៀងផង ធ្វើសមាធិផង ហើយពេលទំនេរពីឡើងឆាក នាងជិះរថយន្ដ ចម្ងាយជិត ៣០០គីឡូម៉ែត្រ ទៅធ្វើសមាធិនៅភ្នំត្បែង ខេត្តព្រះវិហារ ដើម្បីឲ្យមានអារម្មណ៍ស្ងប់ចិត្ត។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពេលឡើងឆាកតន្រ្ដី មួយរយៈពេលចុងក្រោយនេះ សុខសោភា ហាក់មានការប្រុងប្រយ័ត្នខ្ពស់ លើការស្លៀកពាក់ក្រោយពីនាងត្រូវបានគេសង្ស័យថា មានផ្ទៃពោះជាមួយតាសក់សភ្នំត្បែង កាល ពីខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនាងឡើងឆាក នៅ Pub មួយ ហើយគេឃើញក្បាលពោះនាង ខ្ចាតដូចអ្នកជិត សម្រាលកូន។

គេចាំបានថា មាស សុខសោភា បានប្រកាសថា នាងក្លាយជាប្រពន្ធលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំ ត្បែង កាលពីខែសីហា ឆ្នាំ២០២៥ ហើយពេលនេះ នាងបានឲ្យប្ដីថ្មី ធ្វើជាតៃកុងឡានដៃឯក ឲ្យនាងតែម្ដង ។ ប៉ុន្ដែតាមព័តមានថា សោភា បានហាមប្ដីតានេះ ចេញមុខនៅឆាកតន្រ្ដី ពេលនាងច្រៀងរាំ  ព្រោះបើលោកតាបង្ហាញខ្លួន គេខ្លាច Fan របស់នាង ផ្អើល ទើបនាងមិនឲ្យប្ដីតា ធ្វើសកម្មភាពដូចអតីតប្ដី លោកអ៊ឹត រ៉ាដា ដែលធ្លាប់តែធ្វើជាអ្នកចាក់ភ្លេង ថតរូប និងយូរសម្លៀកបំពាក់ឲ្យនាង តាមឆាកនោះទេ ។

 គួរកត់សម្គាល់ដែរថា មាស សុខសោភា មិនមានបទថ្មីៗល្បីដូចមុនទេ តាំងពីនាងក្លាយទៅជាប្រពន្ធតាសក់សភ្នំត្បែង ដោយសារនាងរវល់លើរឿងរៀនធម៌ ច្រើនជាងទន្ទេញប៉ារ៉ូលចម្រៀង។ យ៉ាងណា សោភា នៅតែបង្ហាញខ្លួនតាមឆាកតន្រ្ដីនានា ពិសេសតាម Pub និងក្លឹប ហើយថ្មីៗនេះ នាងថែមទាំងបានចាប់ដៃសិស្សប្អូន សុខ ពិសី ច្រៀងជាដៃគូ លើកទី១ នៅហាងមួយទៀតផង ។ តាមប្រភពថា ដើម្បីកុំឲ្យសុខសោភា ពិបាកធ្វើដំណើរចុះឡើង ពីភ្នំពេញ ទៅខេត្តព្រះវិហារ ធ្វើសមាធិនៅរូងភ្នំត្បែងនោះ ប្ដីតានាង គ្រោងរៀបចំធ្វើអាស្រម (ផ្ទះ) ដ៏ប្រណិត នៅលើភ្នំត្បែង ដើម្បីឲ្យលោកនិងសោភា ស្នាក់នៅ រៀនធម៌ទាំងយប់ទាំងថ្ងៃជាមួយគ្នាទៀតផង ។ ចំណែកអ្នកលេងបណ្ដាញសង្គម ពួកគេនៅតែបង្ហាញអារម្មណ៍សោកស្ដាយខ្លាំង នៅពេលដែលគ្មានវិធីណាអាចទាញសោភា ចេញពីតាសក់សភ្នំត្បែង ឲ្យវិលមកដូចដើមបាន ព្រោះយល់ថា នាងត្រូវស្នេហ៍ប្ដីតា។ ប៉ុន្ដែសោភា ធ្លាប់ព្រមានថា អ្នកណាដែលថានាងស្រលាញ់តាសក់សភ្នំត្បែង ព្រោះតែត្រូវស្នេហ៍លោកតានោះ សូមឈប់ធ្វើ Fan នាងទៀតទៅ នាងមិនត្រូវការអ្នកគាំទ្រក្លែងក្លាយបែបនេះទៀតទេ ។          

សូមរំលឹកថា មាស សុខសោភា ចាប់ដៃជាមួយប្ដីអាណិកជនខ្មែរកាណាដា លោកអ៊ិត រ៉ាដា បាន ១៨ឆ្នាំ (២០០៧ -២០២៥ ) តែត្រូវរលត់កណ្ដាលទី នៅឆ្នាំ២០២៥ ព្រោះស្នាដៃតាសក់សភ្នំត្បែង ឆក់យកសោភា ទៅបាត់។ នៅពេលនេះ អតីតប្ដីសោភា លោករ៉ាដា ឲ្យតែគេសួរថា លោកនៅទីណា លោកឆ្លើយប្រាប់មិត្តភក្ដិថា នៅភ្នំ ត្បែង បើទោះជាលោកកំពុងជិះស្គីលេង នៅប្រទេសបារាំង ក៏ដោយ។ បញ្ហានេះហើយ ធ្វើឲ្យអ្នកខ្លះ សង្ស័យថា លោកចង់ផ្លែផ្កាឲ្យប្ដីថ្មីអតីតប្រពន្ធ ឬនៅអាល័យស្នេហ៍ចាស់ ។ ប៉ុន្តែសោភា ធ្លាប់អះអាងហើយថា ទោះជានៅលើពិភពលោកនេះ នៅសល់តែមនុស្សប្រុសតែ១នាក់ គឺលោកអ៊ិត រ៉ាដា នេះ ក៏នាងមិនព្រមយកធ្វើប្ដីវិញជាដាច់ខាត ៕

RELATED ARTICLES