Wednesday, May 13, 2026
Homeចរាចរណ៍បើកឡានដេក បុកផ្ទះ ក្រឡាប់ផ្ងារជើង

បើកឡានដេក បុកផ្ទះ ក្រឡាប់ផ្ងារជើង

ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកខ្សាច់ ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវកោង អ្នកបើកបររថយន្តងងុយដេក ងោក១ភាំង ជ្រុលទៅបុកសំយាបផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យបាក់ ចំណែករថយន្តក្រឡាប់ផ្ងារជើង តែសំណាងគ្មានអ្នករងគ្រោះធ្ងន់ទេ។

ហេតុការណ៍នវ បានកើតឡើង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ស្ថិតភូមិបឹងប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំ សណ្តោងរ៉ឺម៉កដឹកខ្សាច់ បានបើកបរក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចផ្លូវកោង អ្នកបើក បរងងុយដេក ងោកមួយភាំង បត់ចង្កូតមិនទាន់ ក៏ជ្រុលបុកសំយាបផ្ទះ ១ខ្នង បណ្តាលឱ្យបាក់។ ចំណែករថយន្ត ក្រឡាប់ផ្ងារជើង ចាក់ខ្សាច់លើចិញ្ចើមផ្លូវ តែសំណាងល្អ គ្មានអ្នករងគ្រោះឡើយ។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង បណ្តាលមកពីអ្នកបើកបរងងុយដេក។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានអូសយករថយន្តបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES