Monday, May 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រទះឃើញរថយន្តមួយគ្រឿង ប្លុងចោលនៅស្រុកកំពង់ត្រាច

ប្រទះឃើញរថយន្តមួយគ្រឿង ប្លុងចោលនៅស្រុកកំពង់ត្រាច

ខេត្តកំពត ៖ ប្រជាពលរដ្ឋ បានប្រទះឃើញរថយន្ត មួយគ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បើកយកមកប្លុងចោល នៅក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច  កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦។

តាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង ៣ទៀបភ្លឺ មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស គ្មានស្លាកលេខ ត្រូវបានគេបើកយកមកទុកចោល នៅក្នុងភូមិខាងលើ ដោយមិនឃើញមានមនុស្សនៅក្បែរនោះឡើយ។ លុះព្រឹកឡើង ទើបអ្នកភូមិ ប្រទះឃើញ និងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានជុំវិញ សង្ស័យថា រថយន្ត មួយគ្រឿងនេះ អាចនឹងមាន ការពាក់ព័ន្ធទៅនឹងបទល្មើសណាមួយ ឬក៏ជាករណីលួច ហើយយកមកប្លុងចោល។

ក្រោយទទួលបានព័ត៌មានខាងលើ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងនគរបាលជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ក៏ដូចជាស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមាន ការយកមករថយន្ត មកប្លុងចោល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES