ភ្នំពេញ ៖ នារីរូបស្រស់ ដែលធ្លាប់ចូលរួមសមាធិ ស្វែងរកសច្ចធម៌ ជាមួយលោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង និងតារាចម្រៀង មាស សុខសោភា លុះពេលនាងចាកចេញ (លែងបដិបត្តិធម៌ជាមួយគ្នា) បែរជាអះអាងថា ត្រូវតារាចម្រៀង មាស សុខសោភា និងប្តីថ្មី តាសក់សភ្នំត្បែង ហៅថាជាមនុស្សបែកធម៌ ឬជាបិ សាចនោះ បានចេញមកទម្លាយដោយអះអាងថា ប្តីមាស សុខសោភា (តាសក់សភ្នំត្បែង) គឺជាខ្ទើយ ប្រុសស្រឡាញ់ប្រុស និងជាប្រពន្ធគេដែរ ថែមទាំងមានសង្សារ ជាប្រុសនៅក្រៅប្រទេសទៀតផង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានស្រីស្អាតម្នាក់ បានចេញមុខប្រតិកម្មចំពោះពាក្យសម្តី លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង និងតារាចម្រៀង មាស សុខសោភា ជាប្រពន្ធ ដែលបានលើកឡើងក្នុងការឡាយរបស់ខ្លួនថា មានមនុស្សខ្លះ កាលនៅប្រតិបត្តិធម៌ជាមួយគ្នា ឃើញថាជាមនុស្សផ្សេង លុះគ្រាន់តែចាកចេញទៅវិញ បែរជាប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀត “មនុស្សមិនចំមនុស្ស បិសាចមិនចំបិសាច” ដោយស្រីស្អាតរូបនោះ បានអះអាងថា ខ្លួនធ្លាប់ធ្វើបុណ្យជាមួយលោកឪ (តាសក់សភ្នំត្បែង) ដោយគ្មានស្តាយស្រណោះ នូវទ្រព្យសម្បត្តិ សូម្បីតែចិញ្ចៀនពេជ្រ ខ្សែកពេជ្រ ក្រវិលពេជ្រ ក៏យកទៅលក់ ដើម្បីយកជាបច្ច័យទៅឱ្យលោកឪ តែពេលដែលខ្លួនអស់ប្រយោជន៍ គេបឺតជញ្ជក់ឈាម បឺតលុយអស់ ក៏ចាប់ផ្តើមរៀបគម្រោងទាត់នាងចេញពីក្រុម រហូតចោទថា ជាមនុស្សបែកធម៌ ឬមានបិសាចក្នុងខ្លួនទៅវិញ។
ដោយឡែក ការចេញមុខមកលើកនេះ ស្រីស្អាតរូបនេះ បានអះអាងថា ប្តីមាស សុខសោភា (តាសក់សភ្នំត្បែង) គឺជាខ្ទើយ ប្រុសស្រឡាញ់ប្រុស និងជាប្រពន្ធគេដែរ។
ស្រីស្អាតខាងលើ បាននិយាយថា “កុំឱ្យបាបបុណ្យណាលោកឪ ខ្ញុំឃើញលោកឪ ផុសខេបសិន មួយថា ២នាក់យាយតា ចុះសង្សារឪមុនៗ ឪលែងទៅរកគេហើយអី? ឪ! សង្សារឪឯងឆាតមកខ្ញុំថា មិនគួរណាឪឯង ធ្វើបាបគាត់ ដល់ថ្នាក់ហ្នឹងទេ គាត់ក្តៅខ្លាំងណាស់ ហើយឃ្លីបនេះ សូមផ្តាំទៅលោកឪ ជាមួយមាស សុខសោភា ហេតុអីមាស សុខសោភា ទៅយកប្រពន្ធគេ? ប្តីគេ រករឿងហើយវ៉ឺយ! ប្តីគាត់នៅអាមេរិក មាស សុខ សោភា ចេញមុខដោះស្រាយទៅអញមិនដឹងទេ! ហើយលោកឪហ្នឹង ក៏ដូចគ្នាដែរ បើដឹងថាខ្លួនឯង ប្រពន្ធគេដែរ នៅយកប្រពន្ធធ្វើអីថែមទៀតទេ ឆ្ងល់ដែរ? ហើយប្តីលោកឪឯង នៅអាមេរិក អ្នកណាអ្នកមើលថែឥឡូវ? ឆាតមកខ្ញុំនេះថា ស្អប់តាឯងខ្លាំងណាស់ មនុស្សធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា សុំទោស និយាយការពិតហើយណា ឈប់លាក់ ឈប់អីទៀត តាហ្នឹងខ្ទើយទេ លោកឪហ្នឹង ខ្ទើយទេ កាលនៅភ្នំពេញ គាត់ធ្លាប់ណាត់ជួបគ្នា ឃើញគាត់ចូលចិត្តពាក់នាឡិកាដៃ ពាក់ចិញ្ចៀន ពាក់អីអត់? សង្សារគាត់ នៅអាមេរិក ចុះមកម្តងៗ ទិញតែគ្រឿងអលង្ការអ៊ីចឹងឱ្យគាត់ហើយ ទឹកអប់ក្លិនស្រី ទឹកអប់យកតែក្លិនផ្អែម តាហ្នឹង បាញ់តែក្លិនស្រីទេ…”។

ស្រីស្អាតដដែល បានបន្តថា “ខ្ញុំធ្លាប់តាមទាន់គាត់ទៀត មិនមែនខ្ញុំចេះតែនិយាយទេ ខ្ញុំធ្លាប់តាមទាន់គាត់ជា មួយសង្សារគាត់ នៅអូតែល កាលហ្នឹង យើងឡើងមកភ្នំពេញ ទាំងអស់គ្នា កូនចៅៗ ដេកបន្ទប់ផ្សេង មានដឹងគាត់ណាត់ជួបប្រុសឯណា គាត់ថា ទៅធ្វើការ ហើយខ្ញុំក៏បើកទ្វារចូលមកបន្ទប់គាត់ ឃើញគាត់ជាមួយប្រុសៗគ្នាឯង យល់អត់? ដល់ពេលហ្នឹងទៅ សួរថា លោកឪ ម៉េចអ៊ីចឹង? លោកឪ ថាកុំមាត់ អញវ៉ៃ! ហើយរឿងហ្នឹង លាក់អត់ឱ្យអាណាដឹងទាំងអស់ ឃើញខ្ញុំស្និទ្ធៗនឹងគាត់ហ្នឹង មិនមែនស្និទ្ធលក្ខណៈប្រុសទេ គឺស្និទ្ធលក្ខណៈស្រីៗ ខ្ញុំនិងលោកឪ ស្និទ្ធគ្នាមែន តែស្និទ្ធលក្ខណៈស្រីៗទេ ហើយមនុស្ស តែខ្ទើយ គឺចូលចិត្តឱ្យគេហៅឪៗ អើ! សាធុកូនអើយ! ទីបញ្ចប់ មាស សុខសោភា កម្មពៀរខ្លាំងណាស់ ទៅយកប្រពន្ធគេ ឥឡូវប្តីគេសួរ សងប្រពន្ធគេវិញថ្ងៃណា? លោកឪ ក៏ប្រពន្ធគេដែរ ឃើញលោកឪ ចូលចិត្តកែមុខ កែមាត់ កែច្រមុះ ធ្វើមុខភីងៗ ហើយចូល ចិត្តលាបឡេ លាបម្សៅ អ្នកខ្លះថា តាហ្នឹងម៉េចក៏ចូលចិត្តពាក់គ្រឿងអលង្ការម៉េះ? មិនដឹងអ្នកបួស មិនមើលការតុបតែងខ្លួនគាត់ទៅ សមជាប្រុស កន្លែងណា? បើសូម្បីតែធ្វើសត្វប្រឡាំងកាស ក៏គាត់អាចធ្វើបាន ដេកស៊ីលុយស្រី មនុស្សប្រុស តែខ្ទើយហើយ វាមិនចូលចិត្តធ្វើការដោយខ្លួនវាទេ វាចូលចិត្តឱ្យគេចិញ្ចឹម ប្តីគាត់ក៏មាននៅអាមេរិក គេចិញ្ចឹមគាត់ដូចតែគ្នាហ្នឹង ហើយគាត់កូនសិស្សគាត់ល្មមៗ គាត់ទិញអាពូកស្អីៗនោះ ស៊ីតែគ្នាឯងហ្នឹង ហើយឡើងកើតឫសដូងបាត កើតអីទៀតណោះ ដូចចាស់ពីដើម គាត់និយាយថា យកប្រពន្ធ ឱ្យតែសមមុខ ឱ្យតែគូៗ មានកូន កុំឱ្យគេថាខ្ទើយ តាមពិតធាតុពិត ខ្ទើយ នៅតែខ្ទើយហ្នឹង…”។
ស្រីស្អាតខាងលើ បានបន្ថែមថា “មិនមែនខ្ញុំប៉ះពាល់បងប្អូនខ្ទើយ ទាំងអស់ទេ ខ្ញុំប៉ះតែតាហ្នឹង១ទេ តាហ្នឹងខ្ទើយ ហើយតាហ្នឹង ក៏ប្រពន្ធគេដែរ តែគាត់មកធ្វើតួអង្គក្លាហានថា គាត់ប្តីមាស សុខសោភា តាមពិត គាត់ប្រពន្ធគេ ដូចតែគ្នាហ្នឹង! ចុះមិនមើលចរិតគាត់ ឥឡូវមិនមើលចរិតតាហ្នឹង ហើយបួស ស្រីៗទៅបួសជាមួយ បណ្តោយឱ្យកូនចៅធ្វើបាប តែបើប្រុសៗ គឺគាត់អ្នក take care ទាំងអស់ កូនចៅគាត់ភាគច្រើនប្រុសៗ គាត់ស្រលាញ់ណាស់ណា ពិសេស បើប្រុសណាមាឌរាងឌាំងៗ តាហ្នឹង take care សាហាវ ឃើញការស្លៀកពាក់ ញញឹមញញែម លាបក្រែក្រហមតែត។ មាស សុខសោភា ប៉ុណ្ណឹងដែរ មើលមនុស្សមិនដឹងខ្ទើយ តែតាហ្នឹង ជំនាញសម្តែង កុំអីក៏លាក់ខ្ញុំជិត ដូចតែគ្នាហ្នឹង ប៉ុន្តែត្រង់ថា សម្តែងជាមួយខ្ញុំ អត់ចេញ ដោយសារចៃដន្យ យើងត្រូវដឹងរឿងគេក៏មិនដឹង យើងក៏បើកទ្វារទៅ គេភ្លេចចាក់សោទ្វារ។ តាហ្នឹង ភាគច្រើន យកខ្ញុំទៅដើរ ក៏គាត់ណាត់ជួបតែប្រុសៗទេ ណាត់ជួបអ៊ីចឹងទៅ អង្គុយផឹកកាហ្វេ ហើយពេលខ្លះ គាត់ធ្លាប់ណាត់ជួបលោក នៅក្នុងវត្តទៀត គឺណាត់គ្នារាល់ថ្ងៃ ណាត់ជួបលោក រាល់ថ្ងៃទៀត តាហ្នឹង តាមពិតខ្ទើយ មាស សុខសោភា រួមរ័កជាមួយខ្ទើយដូចគ្នា…”។
ស្រីស្អាតដដែល បានបញ្ជាក់ថា “បើគាត់មិនមែនជាខ្ទើយមែន គាត់ទៅបួសបានយូរម៉េះ? លោកឪ បួសបានយូរណាស់ណា បួសបានយូរ ដោយសារអី? នៅកន្លែងបួស មានប្រុសកំដរ តែខ្ទើយគាត់ បើនៅជាមួយស្រី សម្តែងធ្វើស្រលាញ់ស្រីអ៊ីចឹងទៅ តែបើឱ្យស្រលាញ់មាស សុខសោភា ខ្ញុំជឿថា តាហ្នឹង មិនសូវជាស្រលាញ់អីប៉ុន្មានទេ បើថាឃើញទ្រព្យ អាច ឃើញទ្រព្យសម្បត្តិអី អាច ព្រោះខ្ញុំធ្លាប់សួរគាត់ថា “លោកឪ ឪស្រលាញ់មាស សុខសោភា មែន?” គាត់ថា មុខដូចមាស សុខសោភា អាណាទៅលេបរួចទេ! គាត់និយាយផ្ទាល់ទៀតថា គាត់លេបមិនរួចទេ មាស សុខសោភា នោះ មើលមុខផង លោកអើយលោក! បានកែយោង បានផាត់មុខយោង គាត់និយាយអ៊ីចេះ។ លោកឪ ប៉ិនណាស់ណា ខ្លួនឯងក៏កែដែរហ្នឹង គាត់កែៗដើម្បីម៉្យាងផ្សេងរបស់គាត់ ឃើញគាត់កែមុខគាត់ ទាញមុខគាត់ ទាញអីទាំងអស់ហ្នឹងដោយសារអី? ប្តីគាត់ ឱ្យលុយ ប្តីគាត់ នៅអាមេរិក មានលុយដែរ មិនមែនអត់ទេ ប្តីគាត់ ឱ្យលុយធ្វើខ្លួនរហូតហ្នឹង ប្តីលោកឪណា លោកឪ ក៏ប្រពន្ធគេដែរ ឪក៏ប្រពន្ធគេដែរ ឈប់ហើយ លោកអើយ ឈប់បួស សឹកហើយហ្នឹង គាត់ប្រពន្ធគេដែរ គាត់ទៅបួសនៅភ្នំត្បែង តាហ្នឹងទម្លាក់លុយឱ្យរហូត ណាត់ជួបគ្នា ងាកៗជួបគ្នា ទម្លាក់លុយឱ្យ ធ្វើអានេះ ធ្វើអានោះ ហើយទិញនាឡិកា កាដូអនុស្សាវរីយ៍ ឱ្យគ្នារហូត ចិញ្ចៀន ក្រវិល ខ្សែក ឃើញតាហ្នឹងស្រលាញ់ទេ បើមនុស្សប្រុសខ្លះ អ្នកបួសខ្លះ គេលះបង់អស់ហើយ គេមិនទៅពាក់ទេ តែតាហ្នឹង គាត់បួស គាត់ធ្លាប់ពាក់សក់ សក់វែង និយាយរួមទៅ គឺគាត់ហៅថា មនុស្សខ្ទើយ តែខ្ទើយសម័យគាត់ គ្រាន់តែថាលាក់បាំងអ៊ីចឹងណា យកប្រពន្ធ យកកូនអី ឱ្យតែមានៗសិនទៅ តែអារម្មណ៍គាត់នៅតែជាខ្ទើយ យល់អត់? គាត់ចង់ធ្វើស្រីសឹងអី ប៉ុន្តែវាហួស វាហួសត្រង់ថា គាត់ចាស់ បើសិនជានៅក្មេងប៉ុណ្ណេះ កែភេទបាត់ហើយ កែស្រីបាត់ហើយ…”។

ជុំវិញការលើកឡើងរបស់ស្រីស្អាតខាងលើនេះ នៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបពីតារាចម្រៀង មាស សុខសោភា និងប្តីថ្មី លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង នៅឡើយ គិតត្រឹមម្សិលមិញ៕ ដារិទ្ធ