Monday, June 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងជិះម៉ូតូច្នៃស៊ីម៉ាំង ប៉ូលិសចាប់៧នាក់

ក្មេងទំនើងជិះម៉ូតូច្នៃស៊ីម៉ាំង ប៉ូលិសចាប់៧នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម បានជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា ធ្វើការបង្ក្រាប ឃាត់ខ្លួនបានចំនួន៧នាក់ និងដកហូតម៉ូតូ ចំនួន៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូច្នៃស៊ីម៉ាំងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងបរិវេណការ៉ាស់សាំងតូតាល់ តាមផ្លូវជាតិលេខ៦ ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង១០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វា បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ចំនួន៧នាក់ និងម៉ូតូ ចំនួន៨គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេស បង្កឱ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចក្នុងបរិវេណការ៉ាស់សាំងតូតាល់ តាមផ្លូវជាតិលេខ៦ ស្ថិតភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាននិងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំង ម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជន តទៅទៀត។ ចំណែកម៉ូតូ ទាំង៨គ្រឿង បានដកហូត រក្សាទុកជាបណ្តោះអាសន្ននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

RELATED ARTICLES