Monday, June 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនជនបរទេស៩នាក់ ស្នាក់នៅខុសច្បាប់

ឃាត់ខ្លួនជនបរទេស៩នាក់ ស្នាក់នៅខុសច្បាប់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងសណ្ឋាគារ ធៀនយី និងខុនដូ ស្តារស៊ីធី ដោយឃាត់ខ្លួនជនជាតិបរទេស ចំនួន៩នាក់ ស្នាក់នៅខុសច្បាប់ ក្នុងនោះគ្មានលិខិតឆ្លងដែន ៦នាក់ និងផុតទិដ្ឋាការ ៣នាក់។

តាមប្រភពរដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យរដ្ឋបាល ការស្នាក់នៅរបស់ជនបរទេស ចំនួន២ទីតាំង រួមមាន សណ្ឋាគារ ធៀនយី និងខុនដូ ស្តារស៊ីធី មាន៦អាគារ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម សរុបចំនួន ២០៣២បន្ទប់ មានជនបរទេសស្នាក់នៅ ចំនួន៣៤៦បន្ទប់ ស្មើនឹង៤៣៨នាក់ ស្រី១១៤នាក់ មាន២២សញ្ជាតិ ក្នុងនោះ ចិន ៣៤៤ (ស្រី៧០នាក់) វៀតណាម ៣៩នាក់ (ស្រី២០ នាក់) ឥណ្ឌូនេស៊ី ១១នាក់ (ស្រី៧នាក់) មីយ៉ាន់ម៉ា ៩នាក់ (ស្រី៤នាក់) ឡាវ ៥នាក់ (ស្រី៤នាក់) គុយបា ៥នាក់ (ស្រី២នាក់) អាមេរិក ៣នាក់ នីហ្សេរីយ៉ា ២នាក់ កូរ៉េខាងត្បូង ២នាក់ អាហ្វ្រិកខាងត្បូង ២នាក់ (ស្រី២នាក់) ប្រេស៊ីល ២នាក់ ហ្វីលីពីន ២នាក់ (ស្រី ១នាក់) ឥណ្ឌា ២នាក់ (ស្រី ១នាក់) ប៉េរូ ២នាក់ ចិនតៃវ៉ាន់ ១នាក់ កៀហ្សីស៊ីស្តង់ ១នាក់ (ស្រី ១នាក់) ថៃ ១នាក់ បារាំង ១នាក់ រុស្ស៉ី ១នាក់ កូឡំប៊ី ១នាក់ (ស្រី ១នាក់) ម៉ាឡេស៊ី ១នាក់ និងអ៊ុយក្រែន ១នាក់។

ជនបរទេសខាងលើ មានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។

តាមរដ្ឋបាលខណ្ឌសែនសុខ បានឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេស ចំនួន៩នាក់ ស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន ៦នាក់ និងផុតទិដ្ឋាការ ៣នាក់) ក្នុងនោះ រួមមាន ជនជាតិចិន គ្មានលិខិតឆ្លង៦នាក់ និងផុតទិដ្ឋាការ ១នាក់ នីហ្សេរីយ៉ា (ផុតទិដ្ឋាការ) បង់ក្លាដែស (ផុតទិដ្ឋាការ) ព្រមទាំងឃាត់ខ្លួនជនជាតិចិន ចំនួន១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និងគ្មានមុខរបរច្បាស់លាស់។

ជនបរទេស ចំនួន៩នាក់ខាងលើ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES