Saturday, June 6, 2026
Homeតារាខ្មែរនែប ព្រំរិទ្ធិកា គណៈកម្មការពិសេស ប្រឡងបវរកញ្ញាស្រុកស្រែ

នែប ព្រំរិទ្ធិកា គណៈកម្មការពិសេស ប្រឡងបវរកញ្ញាស្រុកស្រែ

 ភ្នំពេញ ៖ ស្រីស្រស់តូចច្រឡឹង នែប ព្រំរិទ្ធិកា ត្រូវបានជ្រើសរើសឲ្យធ្វើគណៈកម្មការពិសេស (Special Judge)  កម្មវិធីប្រឡងបវរកញ្ញាស្រុកស្រែ ខេត្តបាត់ដំបង ឆ្នាំ២០២៦  ក្នុងរាត្រី គ្រងមកុដ (The Coronation Night) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដែលពិធីនេះរៀបចំនៅសាល Battambang  City Hall ។

 តើស្រីស្អាត នែប ព្រំរិទ្ធិកា មានបទពិសោធន៍អ្វីខ្លះ ទាក់ទងវិស័យបវរកញ្ញា បានជាពេលនេះត្រូវអ្នករៀបចំកម្មវិធីជ្រើសនាងធ្វើជាគណៈកម្មការ  ?

ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ កញ្ញា នែប ព្រំរិទ្ធិកា បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា នេះជាលើកទី១ សម្រាប់រូបនាងដែលទទួលតំណែងជាគណៈកម្មការ ហើយនាងគិតថា ខ្លួនឯងអាចធ្វើបាន ពិសេសការឲ្យពិន្ទុទៅលើការស្លៀកពាក់របស់បវរកញ្ញា ប៉ុន្ដែនាងទទួលស្គាល់ថា ទាក់ទងការដើរម៉ូដ នាងមិនសូវចេះឲ្យពិន្ទុទេ ។ នាងថា ដោយសារតែការធ្វើគណៈកម្មការនោះ នៅវគ្គផ្ដាច់ព្រ័ត្រ ហេតុនេះ អ្នកគ្រប់គ្រងកម្មវិធីក៏មិនមានអ្វីឲ្យនាងត្រៀមក្នុងតួនាទីជា Judge នោះច្រើនដែរ ។

 នែប ព្រំរិទ្ធិកា បានឲ្យដឹងដែរថា នាងគ្មានបទពិសោធន៍ក្នុងការប្រឡងបវរកញ្ញាឡើយ ព្រោះមូលហេតុមកពីនាងមិនចូលចិត្តការប្រកួតប្រជែង ហើយនាងចូលសិល្បៈ គឺចូលយកតែម្ដង មិនធ្លាប់ប្រកួតកម្មវិធីសម្រស់ណា មួយទេ  ក្នុងនោះកម្មវិធី Freshie ក៏អត់ធ្លាប់ប្រឡងដែរ។ប៉ុន្ដែនាងថា នៅពេលអនាគត នាងធ្វើអ្វីទៅតាមពេលវេលា ពោលគឺអាចនឹងប្ដូរជំហរ ប្រសិនបើមានការតម្រូវ ឬចាំបាច់អ្វីមួយ។

 គួរបញ្ជាក់ថា នែប ព្រំរិទ្ធិកា ត្រូវបានគេចាប់អារម្មណ៍ តាមរយៈការសម្ដែងរឿងខ្លី (Shot Film ) ក្នុងក្រុម DJ ផាន់រ៉ុង ហើយនាងវិវឌ្ឍខ្លួនទៅថត MV បទចម្រៀងតារាល្បីៗ រួមទាំងជាពិធីការិនីរបស់ CTN  ផងដែរ ។ សម្រាប់ឆ្នាំ២០២៦ កញ្ញារិទ្ធិកា ថានាងបានថត MV បទរបស់លោកខេមរៈ សិរីមន្ដ និងរឿងខ្លីៗមួយចំនួនទៀត ប៉ុន្ដែមិនទាន់ថតស្ពតថ្មីៗឡើយ។ នាងថា ទាក់ទងការរកស៊ីវិញ ក៏អត់ដែលប្រឡូកក្នុងវិស័យ Online លក់ផលិតផល ឬឡេ ដូចតារាផ្សេងៗទេ ។

 ស្រីស្រស់តូចតន់ នែប ព្រំរិទ្ធិកា អាយុ៣០ឆ្នាំ កូនខ្មែរកាត់ថៃ ត្រូវបានចាត់ទុកជាអ្នកលេងសម្រស់ម្នាក់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេស នាងហ៊ានស្លៀកពាក់សិចស៊ីបញ្ចេញសាច់សខ្ចី មិនប្រណីភ្នែកប្រុសៗ រហូតធ្វើឲ្យពេលខ្លះ ពិបាកបែងចែករវាងនាង ជាមួយ ហ្វា ហ្វា ថាតើមួយណាជាតារាសិចស៊ីផុតលេខ? ប៉ុន្ដែកញ្ញាព្រំរិទ្ធិកា ចាញ់ហ្វា ហ្វា ត្រង់នាងមិនធ្លាប់ថតសម្ដែងភាពយន្ដស្នេហារោលរាលក្ដៅសាច់ 18+ ទេ ទោះជាពេលខ្លះ គេឃើញនាងហ៊ានស្លៀកឈុតប៊ីគីនី នៅថ្ងៃខួបកំណើត និងតាមឆ្នេរសមុទ្រ រួមទាំងការឃោសនាឲ្យសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ ក្ដី ។ 

មានការកត់សម្គាល់ដែរថា នែប ព្រំរិទ្ធិកា ទោះជាមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហា និងប្រាប់ថា នាងបានវិលលមករកត្រូវគ្នាជាមួយសង្សារចាស់ក្ដី ប៉ុន្ដែមួយរយៈចុងក្រោយនេះ នាងលេងម៉ូដរថយន្ដ មិនចាញ់តារាល្បីៗរៀមច្បងទេ ព្រោះជិះរថយន្ដទំនើប ២គ្រឿង ឆ្លាស់គ្នា គឺម៉ាក Bentley និង Porsche យ៉ាងហ៊ឺហា ។យ៉ាងណា ព្រំរិទ្ធិកា មិនដែលបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយសង្សារឡើយ  តាំងពីត្រូវគ្នាវិញ ខណៈការលេងខ្លួនសិចស៊ីរបស់នាង កន្លងមកធ្វើឲ្យសេដ្ឋីៗ កាន់តែច្រើនជ្រួលជ្រើម ៕

RELATED ARTICLES