ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រា ល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរ សេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយទៅលើជនរងគ្រោះ និងតបតជាមួយសមត្ថកិច្ច) នៅចំណុចបុរីសូនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។
ជនសង្ស័យ មានចំនួន ១០នាក់ រួមមាន ៖ ១-ឈ្មោះនី ឆាយតិច ហៅអាពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ គីម ច័ន្ទដេវិដ ហៅអាវីត ភេទប្រុស អាយុ ១៨ឆ្នាំ ៣-ឈ្មោះ សឺង ពុទ្ធិវង្ស ហៅអាវង្ស ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះសឿន សាវុធ ហៅអាវុធ ភេទប្រុស អាយុ ១៨ឆ្នាំ៥- ឈ្មោះ ហេង ប៉េងហ៊ា ហៅអាប៉េងហ៊ា ភេទប្រុស អាយុ ១៦ឆ្នាំ ៦- ឈ្មោះ កែវ ស៊ូផេង ហៅ អាផេង ភេទប្រុស អាយុ ១៦ឆ្នាំ ៧- ឈ្មោះ រ៉ុន រតនៈ ហៅអាមិញ ភេទប្រុស អាយុ ១៦ ឆ្នាំ ៨- ឈ្មោះ រ៉ុន វេហា ហៅអាយូ ភេទប្រុសអាយុ ១៦ឆ្នាំ ៩- ឈ្មោះ យ៉ុន យ៉ុងអុី ហៅអាយ៉ុង ភេទប្រុសអាយុ ១៦ឆ្នាំ ១០-ឈ្មោះ រ៊ី ប៊ុនណារ៉េន ហៅរ៉ែន ភេទប្រុស អាយុ១៦ឆ្នាំ។
វត្ថុតាងចាប់យក រួមមាន : ដងឆត្រធ្វើសកម្មភាព ៣ដើម, ដែកទីបជ្រុង ចំនួន១ដើម។
ជនសង្ស័យទាំង១០នាក់ ខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕