Wednesday, June 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ីប៉ី ឌី ប៉ូលិសចាប់ពិនិត្យ អាល់កុល និងគ្រឿងញៀន

ប៉ីប៉ី ឌី ប៉ូលិសចាប់ពិនិត្យ អាល់កុល និងគ្រឿងញៀន

ភ្នំពេញ ៖ លោកប៉ីប៉ី ឌី (Pey Pey Dy) ម្ចាស់អាជីវកម្ម កាហ្វេ ខនណឺរ (Coffee Corner) និងជាតារាល្បីក្នុងបណ្តាញសង្គម បន្ទាប់ពីបានបើកបររថយន្តបុករះម៉ូតូ ៤គ្រឿង ដោយសារជាន់ហ្គារច្រឡំហ្វ្រាំង នៅកណ្តាលក្រុងសៀមរាប នោះ ក៏មានការវាយប្រហារ សង្ស័យថាលោកអាចសេពគ្រឿងស្រវឹង ឬគ្រឿងញៀន និងបានសូកលុយប៉ូលិសចរាចរណ៍ ហើយនៅពេលនេះ ប៉ីប៉ី ឌី បានបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល និងគ្រឿងញៀន ក្នុងខ្លួនលោករួចហើយ លទ្ធផលគឺអវិជ្ជមាន ពោលគឺលោកមិនបានផឹកស្រវឹង និងមិនបានប្រើប្រាស់គ្រឿងញៀនឡើយ។ ចំណែកខាងសមត្ថកិច្ច ក៏បានបដិសេធការចោទថា ប៉ីប៉ី ដី សូកលុយនោះផងដែរ។

លោកប៉ីប៉ី ឌី បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ថា “តេស្តទឹកនោមរួចហើយ ខ្ញុំមិនបានប្រើគ្រឿងញៀនទេ ក៏មិនមានជាតិស្រវឹងដែរ កំហុសក៏ខ្ញុំបានទទួលស្គាល់ និងដោះស្រាយជាមួយម្ចាស់ម៉ូតូ ដោយមានការសម្របសម្រួលពីប៉ូលិសចរាចរណ៍ខេត្តសៀ មរាប។ អរគុណចំពោះបារម្ភពីអ្នកគ្រប់គ្នា និងសូមទោសពិតមែន ចំពោះរឿងដែលបានកើតឡើង ហើយការ វាយប្រហារ ពិតជាធ្វើឲ្យលើកនេះ ខ្ញុំខ្លាចសឹងមិនហ៊ានបើកមើល social media…”។

គួរបញ្ជាក់ថា ក្រោយកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តទំនើប លោកប៉ីប៉ី ឌី នេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន បានធ្វើការរិះគន់ថា លោកប៉ីប៉ី ឌី មានអាកប្បកិរិយាមិនសមរម្យ (ឈ្លើយ) បង្កគ្រោះថ្នាក់ហើយ មិនចុះពីលើរថយន្ត ដោះស្រាយជាមួយជនរងគ្រោះ បែរជាអង្គុយក្នុងរថយន្ត ធ្វើមិនដឹង និងចុងក្រោយ មានការចែករំលែកតៗគ្នា នូវរូបភាព ១សន្លឹក ដែលបង្ហាញពីសកម្មភាពមនុ ស្សក្នុងរថយន្ត បាំងខាងក្រោយ បើកកញ្ចក់ ហុចរបស់អ្វីម៉្យាងឲ្យមន្ត្រីប៉ូលិសចរាចរណ៍ ធ្វើឱ្យមានការសង្ស៧យថា ប៉ីប៉ី ឌី ហុចលុយឱ្យប៉ូលិសចរាចរណ៍ ដើម្បីបំបិទរឿងបង្កគ្រោះថ្នាក់នេះ ។

ឆ្លើយតបទៅនឹងមតិលើកឡើងក្នុងបណ្តាញសង្គមខាងលើនេះ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញលិខិតបដិសេធ ដោយបញ្ជា ក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៧ៈ១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើត ឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតស្តុបចុងកៅស៊ូ បង្កហេតុដោយរថយន្តមួយគ្រឿង ម៉ាក Lexus LX-600 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា D.CORNER បើកបរដោយបុរសម្នាក់ ជាអ្នកផលិតមាតិកា លើបណ្តាញសង្គម ឈ្មោះ PeyPey Dy មានអ្នករួមដំណើរ ចំនួន២នាក់ (ទិសដៅពីកើត ទៅលិច) បានបុកពីក្រោយម៉ូតូកំពុងឈប់ចាំស្តុប ចំនួន៤គ្រឿង បណ្តាលឱ្យមានអ្នករងរបួសស្រាល និងមានការខូចខាតម៉ូតូ ផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចយើង បានទៅពិនិត្យនិងវាស់វែង កន្លែងកើតហេតុ រួចភាគីម្ចាស់រថយន្ត បានយល់ព្រមសងសំណងរដ្ឋប្បវេណី ទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង។

បន្ទាប់ពីស្រុះស្រួលគ្នារួច សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូ ដែលជាវត្ថុតាង មកស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត តាមនីតិវិធី (មានមន្ត្រីនគរបាលយើងម្នាក់ បានឡើងជិះក្នុងរថយន្ត នៅផ្នែកខាងក្រោយ ធ្វើដំណើរមកជាមួយ និងឱ្យជនបង្កហេតុ ជាអ្នក បើករថយន្តដោយខ្លួនឯង)។ ប៉ុន្តែដោយ ឃើញមានការចែកចាយវីដេអូសកម្មភាពរបស់មន្ត្រីសមត្ថកិច្ច នៅលើបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័ ស សង្កេតឃើញមានមតិមួយចំនួន បានលើកឡើងថា PeyPey Dy បានហុចលុយទៅប៉ូលិសចរាចរណ៍ នៅនឹងកន្លែងកើតហេតុ ពីព្រោះឃើញមានរូបភាពការហុចអ្វីម៉្យាង ចេញពីផ្នែកខាងក្រោយនៃរថយន្ត ឱ្យទៅនគរ បាលចរាចរណ៍ម្នាក់ទៀត ដែលឈរនៅក្បែរនោះ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ថា ដើម្បីរក្សានូវកិត្តិយសនិងសេច ក្តីថ្លៃថ្នូររបស់កងកម្លាំង អ្នកនាំពាក្យនិងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបដិសេធ និងសូមបញ្ជាក់ថា សកម្មភាពនោះ គឺមន្ត្រីនគរបាលយើងម្នាក់ បានឡើងជិះរថយន្ត នៅផ្នែកខាងក្រោយ ជាមួយជនបង្ក និងបានហុចសោម៉ូតូដែលខ្លួនបានជិះទៅកន្លែងកើតហេតុ ឱ្យទៅក្រុមការងារម្នាក់ទៀត ដើម្បីជិះត្រឡប់មកគោលដៅស្នាក់ការចរាចរណ៍ផ្លូវគោកវិញ តែប៉ុណ្ណោះ ពុំមែនជាការហុចប្រាក់ ដើម្បីសូកប៉ាន់អ្វីនោះឡើយ។

ហេតុដូចនេះ សូមមេត្តាកុំលើកជាមតិ ដោយគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលយើជាតិ…។

គួររំលឹកថា តារាល្បីក្នុងបណ្តាញសង្គម និងជាម្ចាស់អាជីវកម្ម កាហ្វេ ខនណឺរ (Coffee Corner)  លោក ប៉ីប៉ី ឌី (Pey Pey Dy) បានជួបរឿងស៊យ (ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍) ដោយបើករថយន្តទំនើប បុករះម៉ូតូ៤គ្រឿង នៅកណ្តាលក្រុងសៀមរាប ដែលលោកបាន អះអាងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងដោយ សារលោកជាន់ហ្គារច្រឡំហ្វ្រាំង តែយ៉ាងណា ឧបទ្ទវហេតុនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច ខាងកើតស្តុបចុងកៅស៊ូ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀម រាប ដែលបង្កដោយរថយន្តទ្តំនើប ម៉ាក Lexus LX-600 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា D.CORNER បើកបរដោយលោក Pey Pey Dy បានបើកបុករះម៉ូតូចំនួន៤គ្រឿង រួមមាន  ១-ម៉ាក ហុងដា ស្កុបពី C12 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AT-5367។ ២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Q-4513។ ៣-ម៉ាកហុងដា ស្កុបពី C12 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IZ-4941 និង៤-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1T-4722។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានដោះស្រាយរួចហើយ ក្រោយម្ចាស់រថយន្ត លោកប៉ីប៉ី ឌី បានសងសំណងទៅឱ្យភាគីម្ចាស់ម៉ូតូរងគ្រោះ ទាំង៤នាក់ រួចរាល់ហើយ ដោយក្នុងនោះ ខ្លះទទួលបានសំណង ៥០ដុល្លារ ខ្លះ១០០ដុល្លារ និងខ្លះទៀត ២០០ដុល្លារ តាមទំហំនៃការខូចខាត៕

RELATED ARTICLES