Thursday, June 11, 2026
Homeតារាខ្មែរសាឡាត់ ស្រីឡាង ខឹងគេថាចាស់

សាឡាត់ ស្រីឡាង ខឹងគេថាចាស់

ភ្នំពេញ ៖ សាឡាត់ ស្រីឡាង បានចេញមកប្រតិកម្មចំពោះអ្នកដែលថា នាងចាស់ជាងមុន ដោយនាងចាត់ទុកថា ការខម្មិនបែបនេះ ជាការដាក់សម្ពាធ ប៉ះពាល់ផ្លូវចិត្តរបស់នាង ព្រោះកន្លងមក នាងធ្លាប់តែមានគេសរសើរថាស្អាត និងបែបជានារីស្រស់ស្រាយម្នាក់។ ស្រីឡាង ប្រកាសនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ថា ចាប់ពីពេល នេះតទៅ អ្នកណាដាក់សម្ពាធឲ្យនាងមានស្រ្ដេស នាងកាត់ផ្ដាច់ចេញទាំងអស់ ព្រោះតែនាងត្រូវការសន្ដិភាពផ្លូវចិត្ត នាងមិនត្រូវការអ្នកដទៃសុទ្ធសាធ មកធ្វើឲ្យនាងពិបាកចិត្តតទៅទៀតទេ ។

យ៉ាងណា សាឡាត់ ស្រីឡាង ទទួលស្គាល់ថា ពីមុន នាងពិតជាអត់បានមើលថែខ្លួនឯងមែន រហូតដល់គេថា នាងចាស់ជាងអាយុបែបនេះ ហេតុនេះពីពេលនេះតទៅ នាងសន្យាខ្លួនឯងថា ត្រូវតែមើលថែខ្លួនឯង និងផ្លូវចិត្ត ឲ្យបានល្អ ។ ជាមួយគ្នានេះ សាឡាត់ ស្រីឡាង ផ្ដាំដល់ស្រី្ដទាំងឡាយថា មើលថែខ្លួនឯង ឲ្យបានល្អ ស្រលាញ់ខ្លួនឯង ឲ្យបានច្រើន ផ្ដល់ឱកាសឲ្យខ្លួនឯង ឲ្យបានច្រើន ដោយនាងសង្កត់ថា «បើយើងស្រលាញ់ខ្លួនឯង អត់ខ្វះទេអ្នកស្រលាញ់យើង ប៉ុន្ដែបើអត់ស្រលាញ់ខ្លួនឯងទេ អាហ្នឹងហើយជាបញ្ហាធំ»។

គួរបញ្ជាក់ថា សាឡាត់ ស្រីឡាង ដែលមិនពេញចិត្តគេថានាងចាស់ជាងមុននោះ ឆ្នាំនេះ នាងមានអាយុ ២៩ឆ្នាំ ហើយ ខណៈដែលកាលពីឆ្នាំ២០១៨-២០១៩ នាងលេចធ្លោខ្លាំង ព្រោះក្ដាប់បានតំណែងតួឯក ជាបន្ដបន្ទាប់ នៅផលិតកម្ម LD ពិសេសល្បី MV បទលោក សៅ ឧត្តម «សុំទោស» ។ ប៉ុន្ដែ «ក្នុងលាភ មានគ្រោះ» ព្រោះដោយសាតែជាតួឯកសឹងគ្រប់រឿង នៅ LD នេះហើយ ធ្វើឲ្យអតីតប្រពន្ធថៅកែ LD លោកលៀក លីដា ចោទ ប្រកាន់ថា សាឡាត់ ស្រីឡាង មានស្នេហាជាមួយលោកលៀក លីដា និងត្រូវបានតារារូបនេះ ដាក់ពាក្យប្តឹង ទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ កាលពីកុម្ភៈ ឆ្នាំ២០១៩។ យ៉ាងណា ចាប់តាំងពីពេលនោះមក ស្រីឡាង មិនសូវសកម្មជាមួយការងារសិល្បៈដូចមុនទេ ហើយតំណែងជាតួឯកនៅផលិតកម្ម LD ត្រូវបានជំនួសដោយតារាស្រីផ្សេងវិញ។ ប៉ុន្តែនៅលើបណ្ដាញសង្គម គេឃើញស្រីឡាង តែងតែចែកចាយរំលែកមាតិកាល្អៗ ដល់ Fan ហើយស្រីឡាង ចេញមុខទៅគាំទ្រប្អូនប្រុសនាង លេងបាល់ទាត់ សឹងរៀងរាល់ការប្រកួត ដោយលែងសូវបង្ហាញមុខតាមភាពយន្ដ និង MV ទៀតហើយ ។

សូមបញ្ជាក់ថា មិនមែនតែសាឡាត់ ស្រីឡាង ទេ ដែលខ្លាចចាស់ ប៉ុន្ដែមុននេះ អ្នកនាងកែវ ពេជ្រពិសី ដែលមានអាយុ ៤៣ឆ្នាំ  ក៏អះអាងដែរថា ឲ្យតែដល់ថ្ងៃខួបកំណើត នាងចេះតែបុកពោះ ព្រោះតែអាយុត្រូវកើន ១ឆ្នាំ ទៀតហើយ។

ចំពោះសាឡាត់ ស្រីឡាង ដោយសារតែរយាលៗពីអាជីពចាស់ ទើបធ្វើឲ្យនាងមិនសូវលេងខ្លួនខ្លាំងដូចមុន រហូតបណ្ដោយខ្លួនឲ្យគេថា ចាស់ជាងមុនទៀតផង។

 មានការកត់សម្គាល់ថា អាជីពសិល្បៈ គ្មានអ្វីឋិតថេរទេ ព្រោះតារាស្រីខ្លះ ធ្លាប់គ្រងតំណែងតួឯក ប៉ុន្ដែ «រលក ក្រោយ ច្រានរលកមុន» ធ្វើឲ្យពួកគេ បាត់មុខពីអាជីពសម្ដែង បន្ដិចម្ដងៗ ពិសេស ក្រោយពេលមានស្វាមីនិងកូន ដូចជា អ្នកនាង ឌុច សុភា, នៅ សុនិតា, ឡោម លក្ខិណា, ឡាយ សានិកា និងសាត រស្មី ជាដើម ។ ចំ ពោះសាឡាត់ ស្រីឡាង បើគ្មានវិបត្តិ ឬសម្ពាធផ្លូវចិត្ត អាយុត្រឹម២៩ឆ្នាំ នាងនៅតែជាស្រីស្អាត ៕

RELATED ARTICLES