Tuesday, June 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនក្មេងទំនើង៧នាក់ បង្ហោះម៉ូតូអូសចន្ទល់

ឃាត់ខ្លួនក្មេងទំនើង៧នាក់ បង្ហោះម៉ូតូអូសចន្ទល់

ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើង ៧នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងអូសចន្ទល់ម៉ូតូ នៅក្រុងស្វាយរៀង។

យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរ បាលខេត្តស្វាយរៀង កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង ចំនួន ៧នាក់ (ភេទប្រុស) ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និងអូសចន្ទល់ម៉ូតូ បែកផ្កាភ្លើង ដោយឃាត់ខ្លួននៅចំណុចសួនកម្សាន្ត រីសតកូនកាត់ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្មេងទំនើងទាំង៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាល មកទទួលយក ដើម្បីអប់រំបន្ត។ រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ៣គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រយៈពេល៣ខែ ទើបប្រគល់ជូនវិញ៕

RELATED ARTICLES