Monday, June 22, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ទឹកក្រាធំ ក្នុងតំបន់ភៀសសឹក អាជ្ញាធរដកហូតចាក់ចោល

លក់ទឹកក្រាធំ ក្នុងតំបន់ភៀសសឹក អាជ្ញាធរដកហូតចាក់ចោល

ខេត្តបន្ទាយមានជ័យ ៖ សមត្តកិច្ច បានដកហូតទឹកក្រាធំ ជាង១០០ដប យកទៅចាក់ចោល ក្រោយរកឃើញនៅតំបន់ភៀសសឹក កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។

លោកវរសេនីយ៍ទោ អ៊ុន កាថន អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា ក្រោយទទួលព័ត៌មានពីអាជ្ញា ធរមូលដ្ឋាន មានតូបលក់អីវ៉ាន់ចាប់ហួយ នៅតំបន់ភៀសសឹក មានលក់ទឹកក្រាធំ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេក រួមជាមួយប៉ុស្តិ៍នគរបាលឃុំស្ល ក្រាម សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិ និត្យតាមកន្លែងលក់អីវ៉ាន់ចាប់ហួយ ដោយរកឃើញទឹកក្រាធំ ជាង១០០ដប ដែលដាក់ធុងក្លាស្សេទុកលក់ ដែលទឹកក្រាធំនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងខ្លាំង។

លោកអធិការ បញ្ជាក់ថា ក្រោយដកហូតទឹកក្រាធំ ជាង១០០ដប ដែលដាក់ធុងក្លាស្សេ លក់ ៤ទៅ៥តូបលក់អី វ៉ាន់ចាប់ហួយ ទឹកក្រាធំទាំងនោះ ត្រូវបានសមត្ថកិច្ចចាក់ចោល និងបានធ្វើកិច្ចសន្យាដល់ម្ចាស់តូបឱ្យបញ្ឈប់សកម្មភាពលក់ទឹកក្រាធំ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ បើនៅបន្តមានលក់ រកឃើញពេលក្រោយ នឹងមានវិធានការច្បាប់។

លោកវរសេនីយ៍ទោ អ៊ុន កាថន បានបញ្ជាក់ថា តាមការសាកសួរព័ត៌មាន អ្នកលក់ ប្រាប់ថា ទឹកក្រាធំ ដែលលក់ ត្រូវបានទិញពីឈ្មួញកណ្តាល នៅក្រុងប៉ោយប៉ែត ហើយនាំយកលក់ដើម្បីបានកម្រៃខ្លះ៕

RELATED ARTICLES