ភ្នំពេញ ៖ ជាងជួសជុលម៉ាស៊ីនត្រជាក់ ចំនួន៣នាក់ បានរងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទី រពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ផ្ទុះហ្គាសម៉ាស៊ីនត្រជាក់ អំឡុងពេលដែលជន រងគ្រោះទាំង៣នាក់ កំពុងធ្វើការជួសជុល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចហាងសាច់អាំង បែបជប៉ុន ១កន្លែង នៅតាមបណ្តោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុគ្គលិកនៅហាងសាច់អាំងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ បុរសទាំង៣នាក់ ខាងលើ ដែលជាក្រុមជាងជួសជុលម៉ាស៊ីនត្រជាក់ ប្រចាំហាង បានមកធ្វើការពិនិត្យម៉ាស៊ីនត្រជាក់ នៅខាងក្រោយផ្នែកខាងនៃហាង។ លុះបន្តិចក្រោយមក ស្រាប់តែលាន់ឮសំឡេងផ្ទុះហ្គាស់ម៉ាស៊ីនត្រជាក់ បណ្តាលឱ្យក្រុមជាង របួសធ្ងន់ ២នាក់ និងម្នាក់ទៀត រងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែហេតុការណ៍នេះ មិនបង្កមានការឆាបឆេះនោះឡើយ៕





