Friday, June 26, 2026
Homeតារាខ្មែរថុល សុភិទិ ត្រៀមភ្ជាប់ពាក្យថ្ងៃ ២២ សីហា

ថុល សុភិទិ ត្រៀមភ្ជាប់ពាក្យថ្ងៃ ២២ សីហា

ភ្នំពេញ ៖ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ តារាចម្រៀង ថុល សុភិទិ នឹងភ្ជាប់ពាក្យជាមួយអ្នកលក់ឡេអនឡាញ ដ៏ស្រស់សោភា អ្នកនាង ឡុង ម៉ានីន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះហើយ ។ នេះបើតាមការ បង្ហើ បនៅលើបណ្ដាញសង្គម របស់អ្នកនាង ម៉ានីន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

អ្នកនាង ឡុង ម៉ានីន បានអះអាងថា ពេលនេះខ្លួនកំពុងតែស្ដាប់យោបល់របស់ Fan ថាឲ្យនាងជ្រើសរើសពិធីភ្ជាប់ពាក្យ ដោយរៀងចំដេគ័រពិធី តាមរយៈការជ្រើសរើសយកមួយណា ក្នុងចំណោមវីដេអូដែលនាងដាក់តំ ណាងឲ្យពិធីភ្ជាប់ពាក្យទាំងពីរវីដេអូ ហើយពេលបានចម្លើយរួច នាងនឹងពិចារណា ។ នេះជាសញ្ញាមួយបង្ហាញទៅមហាជនថា ពេលនេះ ចំណងស្នេហារបស់លោក ថុល សុភិទិ និងអ្នកមេម៉ាយរូបស្អាត ឡុង ម៉ានីន បានឈានដល់ដំណាក់កាលច្បាស់លាស់នឹងគ្នា តាមរយៈការត្រៀមធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ក្រោយអ្នកទាំងពីរស្វែងយល់ចិត្តគ្នា អស់រយៈពេលជិត ៤ឆ្នាំ ។ ប៉ុន្តែទាំងលោក សុភិទិ និងអ្នកនាង ម៉ានីន មិនទាន់បង្ហើបថា ក្រោ យភ្ជាប់ពាក្យរួច អ្នកទាំងពីរ គ្រោងនឹងដឹកដៃគ្នាចូលការ នៅថ្ងៃខែឆ្នាំណាឡើយ ។

គួរកត់សម្គាល់ថា អំឡុងពេលថុល សុភិទិ និងគូស្នេហ៍ អ្នកនាង ឡុង ម៉ានីន ជិតដល់ថ្ងៃភ្ជាប់ពាក្យ អ្នកទាំងពីរកំពុងពន្លឿនការសាងសង់វីឡាទ្រនំស្នេហ៍របស់ពួកគេ យ៉ាងធំស្កឹមស្កៃ  មិនចាញ់សេដ្ឋីៗផ្សេងៗទៀតឡើយ ដែលចំណាយលុយខ្ទង់លានដុល្លារ ។ នេះជាលទ្ធផលដែលសុភិទិ ចាប់ដៃម៉ានីន ត្រឹមរយៈពេលខ្លី តែពួកគេសល់ទ្រព្យយ៉ាងច្រើន ព្រោះតាមព័ត៌មានថា វាមិនមែនជាវីឡាទី១ ទេ ប៉ុន្ដែជាវីឡាទី៣ ហើយ ដែលពួកគេបានសាងសង់និងទិញបាន ។ ប៉ុន្ដែគ្មានព័ត៌មានថា តើលុយដែលបានទិញ និងកំពុងសង់វីឡានេះ បានមកពីប្រាក់ ចំណូលសិល្បៈរបស់សុភិទិ ឬគូស្នេហ៍លោក លក់ឡេ នោះឡើយ ។

សូមបញ្ជាក់ដែរថា មុនសង់វីឡាទី៣ ថុល សុភិទិ ជិះរថយន្ដទំនើប ៣គ្រឿង ឆ្លាស់គ្នា គឺRolls Royce តម្លៃជាង ១លានដុល្លារ និង Lamborghini ២គ្រឿង តម្លៃ ជិត១លានដុល្លារ ដែលតារាល្បីៗទៀត ពិបាកលេងម៉ូដរថយន្ដ តាមកូនមន្រ្ដីធំផ្កាយ២ រូបនេះ។

ថុល សុភិទិ អាយុ២៩ឆ្នាំ ឡើងហ៊ឺហាដល់កំពូល នៅ២ឆ្នាំចុងក្រោយនេះ ដោយទៅណាមកណា ជិះរថយន្ដថ្លៃៗ មានអង្គរក្សហែហម បើកឡានជូន និងតាមការពារជាប្រចាំផងដែរ ។ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ រូបនេះ ក្រោយចេញពីហង្សមាស មកជ្រកនៅ Gen Musix ជិត៣ឆ្នាំ រូបគេមិនសូវមានបទល្បីៗដូចមុនទេ ហើយថ្មីៗនេះ ទើបចាប់ដៃគូជាមួយរៀមច្បង លោកសាពួន មីដាដា ច្រៀង Cover បទល្បីៗរបស់រៀមច្បងរូបនេះឡើងវិញ តែសុភិទិ ចេញមុខមាត់ច្រើនក្នុងការជួយមុខរបរ Online របស់សង្សារ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការដែលសុភិទិ ត្រូវសង្សាររបស់ខ្លួន នាងម៉ានីន ហាមលេងឈុតក្ដៅសាច់ជាមួយតារាស្រី ដូចជាមិនឲ្យឱបថើបបឺតមាត់ នោះ អាចជាការពិបាកដល់រូបបគេ ក្នុងការធ្វើឲ្យ MV របស់គេ ទទួលបានការចាប់អារម្មណ៍ ឬលេងមិនដល់ ទៅតាមអ្នកដឹកនាំសម្តែង ចង់បាន ។ ប៉ុន្ដែដើម្បីរក្សាចំណងស្នេហា កុំឲ្យរង្គោះ រង្គើ ជាលើកទី២ លោកសុភិទិ សុខចិត្តធ្វើតាមលក្ខខណ្ឌប្រពន្ធ គ្រប់យ៉ាងទាំងអស់  ព្រោះមិនចង់ឲ្យមានបញ្ហារង្គោះរង្គើស្នេហ៍ ជាលើកទី២ ក្រោយម៉ានីន ធ្លាប់ឆេះដុំរឿងលោកលេងរឿងនៅហង្សមាស ថើបបឺតមាត់ស្រី ស្អាត អ៊ីង អ៊ីង ។          

គួរកត់សម្គាល់ថា ក្រៅពីថុល សុភិទិ តារាចម្រៀងដែលដេកវីឡាធំស្កឹមស្កៃ ឆ្នាំ២០២៦  មានដូចជា លោកខេមរៈ សិរីមន្ដ, កែវ វាសនា, ឆន សុវណ្ណារាជ និងឆាយ វីរៈយទ្ធ ជាដើម តែក្នុងចំណោមតារាខាងលើនេះ គេឃើញសុភិទិ មានផ្ទះវីឡា និងរថយន្ដទំនើបៗច្រើនគ្រឿង ជាងគេ ។ ប៉ុន្ដែកាលពីពេលថ្មីៗនេះ សុភិទិ បែរជាមានរឿងចម្រូងចម្រាសជាមួយ Fan មួយចំនួន ដែលជាអ្នកគាំទ្រ K-Pop រហូតលោកត្រូវបានបង្ខំចិត្តលុបចោលការ ច្រៀងសម្ដែងConcert ដ៏ធំមួយទៀតផង ៕

RELATED ARTICLES