ភ្នំពេញ ៖ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ដោយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នាងបញ្ចេញដៃប្រុសក្មេងម្នាក់ តែបិទមុខប្រុសជិត បណ្ដោយឲ្យបុរសនោះ ឱបត្រកងចង្កានាង ពេញរង្វង់ដៃតែម្ដង ។ Fan របស់វត្តីសារ៉ាវឌ្ឍី សំណូមពរឲ្យស្រីស្រស់ បញ្ចេញមុខប្រុសប្រើដៃត្រកងកញ្ចឹងកនាង ជាចំហទៅ ចាំបាច់លាក់មុខដល់ណាទៀត? ប៉ុន្ដែតារាសាច់សខ្ចីរូបនេះ មិនធ្វើតាមយោបល់និងសំណូមពរអ្នកគាំទ្រដែលចង់ស្គាល់មុខប្រុសសំណាងបានប៉ះសាច់នាងឡើយ ។

យ៉ាងណា អ្នកលេងហ្វេសប៊ុក បានអះអាងស្ទើរតែដូចគ្នាទៅហើយថា ប្រុសដែលឱបវត្តីសារ៉ាវឌ្ឍី លាក់មុខនោះ គឺជាម្ចាស់ពាន Rapper Fighter រដូវកាលទី២ គឺលោក ជេនហ្ស៉ី (GenZy)។ តាមរូបភាពនោះ គេពិបាកសន្និ ដ្ឋានថា តើទំនាក់ទំនងរបស់តារាបង្ហាញម៉ូដ វត្តីសារ៉ាវឌ្ឍី និងជេនហ្ស៉ី ល្អូកល្អិនគ្នាក្នុងកម្រិតណា? បើទោះជាអ្នកលេងបណ្ដាញសង្គមមួយចំនួនម៉ៃថា ពួកគេអាចជាគូសង្សារក្ដី ប៉ុន្ដែបើតាមវ័យនិងរយៈពេលនៃការប្រឡូកសិល្បៈ ខុសគ្នាបែបនេះ គេឆ្ងល់ថា ម៉េចបានជាពួកគេស្អិតល្មូតគ្នាកើត ?

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅពេជ្រ វត្តីសារ៉ាវឌ្ឍី កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឲ្យនាងបំភ្លឺរឿងបណ្ដោយឲ្យប្រុសយកដៃទៅចាក់សោ ឱបកជាប់នោះ តែត្រូវបាននារីម្នាក់ ដែលអះអាងថា ជាអ្នកគ្រប់គ្រងការងាររបស់វត្តីសារ៉ាវឌ្ឍី លើកជំនួសនិងប្រាប់ថា នាងក៏មិនដឹងដែរថា ដៃនោះជាអ្នកណា? ប៉ុន្ដែអ្នកគ្រប់គ្រងការងារសិល្បៈរបស់វត្តីសារ៉ាវឌ្ឍី បង្ហើបថា តាមនាងដឹង ថ្មីៗនេះ វត្តីសារ៉ាវឌ្ឍី ពិតជាបានថត MV បទចម្រៀងរបស់លោកជេនហ្ស៉ី ប្រាកដមែន ដែលនឹងចេញឆាប់ៗនេះហើយ ។ នាងថា វត្តីសារ៉ាវឌ្ឍី និងជេនហ្ស៉ី បើស្និតស្នាលគ្នាមែន គឺមានតែក្នុង MV ប៉ុណ្ណោះ មិនមានអ្វីផ្សេងលើសពីនេះទេ ។

ថ្វីដ្បិតតែពេជ្រ វត្តីសារ៉ាវឌ្ឍី ហ៊ានបញ្ចេញរូបប្រុសប្រើដៃឱបកនាង ជាចំហក្ដី ប៉ុន្ដែនៅលើគណនីហ្វេសប៊ុក របស់លោកជេនហ្ស៉ី មិនមានរូបភាពលោកបង្អួតស្រីស្អាតបណ្ដោយឲ្យឱប ឬសកម្មភាពពាក់ព័ន្ធជាមួយបវរកញ្ញារូបនេះឡើយ ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាតារាបង្ហាញម៉ូដ ដែលបានទាំងព្រម ពោលគឺរូបសម្រស់ ក៏ស្អាតផូរផង់ មានទេពកោសល្យសិល្បៈល្អ និងសាច់សខ្ចីដូចបណ្ដូលចេក។ ម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះ ក៏មិនញញើតក្នុងការលេងឈុតប៊ីគីនីដែរ ដោយនាងធ្លាប់បង្អួតឈុតនេះជាញឹកញាប់មកហើយ ពេលប្រលងបវរកញ្ញា ទើបធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោគ្រប់ពេល ។ ស្រីស្អាតវ័យ២៨ឆ្នាំ រូបនេះ បានបរាជ័យគ្រងមកុដ Miss Universe Cambodia 2025 កាលពីខែកញ្ញា ឆ្នាំ២០២៥ ហើយពេលនេះ នាងមិនទាន់ត្រៀមខ្លួនចូលរួមប្រកួតបវរកញ្ញា កម្មវិធីថ្មីណាទៀតទេ ។ ប៉ុន្តែនៅឆ្នាំ២០២៦ នេះ វត្តីសារ៉ាវឌ្ឍី កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយទេស ចរណ៍ ២៥ខេត្ត-រាជធានី ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ជាតិ ។

ប្រភពថា វត្តីសារ៉ាវឌ្ឍី ចង់ស្ដារមុខមាត់ឡើងវិញ ក្នុងវិស័យបវរកញ្ញា ក្រោយនាងរបូតមកុដ Miss Universe Cambodia 2025 ដ៏គួរឲ្យភ្ញាក់ផ្អើល ហើយអ្នកដែលផ្ដួលនាងនៅវគ្គផ្ដាច់ព្រ័ត្រ មិនមែនជានាដការី សុខគា គីមលាង តែជាអ្នកមេម៉ាយរូបស្រស់ ថៃ នារីសុជាតា ហៅហ្វីយ៉ាតា (Fiyata) ទៅវិញ។ ប៉ុន្ដែអំឡុងពេលវត្តីសារ៉ា វឌ្ឍី មិនទាន់ចេញមុខប្រកួតបវរកញ្ញា ជាថ្មីនេះ នាងបានងាកទៅថត MV ជាមួយតារារ៉េប លោក GenZy រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្រៅឆាក ពីទំនាក់ទំនងរបស់ពួកគេ លើសពីការស្មានដល់ ។

គួរបញ្ជាក់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាលេចធ្លោ នារយៈពេលចុងក្រោយនេះ ដូចគ្នាទៅនឹងកញ្ញា សុខគា គីមលាង, ជូរី ល្អហួស និងតារាកូនខ្មែរកាត់បារាំង មេលា (Melia Constantin) ជាដើម ៕
