Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិជម្លោះជាង២០ឆ្នាំ ទីបំផុត ប្រទេសអេត្យូពី និងអេរីត្រេ ចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាង២ទសវត្សរ៍

ជម្លោះជាង២០ឆ្នាំ ទីបំផុត ប្រទេសអេត្យូពី និងអេរីត្រេ ចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាង២ទសវត្សរ៍

តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា សត្រូវសួរពូជប្រចាំទ្វីពអាហ្វ្រិក គឺប្រទេសអេត្យូពី និងអេរីត្រេ បានប្រកាសបញ្ចប់សង្គ្រាមជាមួយគ្នា បន្ទាប់ពីចំណាយពេលឈ្លោះគ្នាអស់ ជាង២០ឆ្នាំកន្លងមក។

កាលពីថ្ងៃអង្គារ៍ កន្លង ទៅនេះ មេដឹកនាំប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងជាមួយគ្នាឡើងវិញ។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាជនប្រទេសទាំងពីរ ដែលរងគ្រោះដោយសារសង្គ្រាមតាមបណ្តោយព្រំដែន អស់រយៈពេលជាង២ទសវត្សកន្លងមកនេះ។

សង្គ្រាមព្រំដែនរវាប្រទេសទាំងពីរ បានឆក់យកជីវិតប្រជាជនស្លូតត្រង់ អស់ជាង៨ម៉ឺននាក់ ក្នុងចន្លោះឆ្នាំ១៩៩៨ ដល់ឆ្ន្នាំ២០០០។ កាលពីឆ្នាំ២០០០ ភាគីទាំងពីរបានយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពម្តងរួចមកហើយ តែទីបំផុត មិនអាចបញ្ចប់សង្គ្រាមរ៉ាំរ៉ៃបានទាំងស្រុងនៅឡើយទេ។

លោក Abiy Ahmed នាយករដ្ឋមន្ត្រីថ្មីរីបស់អេត្យូពី បានយល់ព្រមអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងស្រុង និងគោរពតាមការសម្រេចរបស់គណៈកម្មការដោះស្រាយព្រំដែន ដោយធ្វើសម្បទានគ្នាទៅវិញទៅមក នៅត្រង់តំបន់ប្រទាញប្រទង់គ្នា Badme។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មី បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមនុស្សមួយចំនួន បានដាក់ការសង្ស័យចំពោះ ការបញ្ចប់ជម្លោះជាមួយប្រទេសអេរីត្រេ ដ៏ឆាប់រហ័សនេះ៕

RELATED ARTICLES