Tuesday, June 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកនាំពាក្យអាជ្ញាធរអប្សរា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

អ្នកនាំពាក្យអាជ្ញាធរអប្សរា ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

ខេត្តកំពង់ធំ ៖ លោកជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានទទួលមរណភាព ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយត្រូវរថយន្តធុនធំ ១គ្រឿង បើកបុករថយន្តរបស់លោក ពេញទំហឹង ខណៈដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តទាំងមូល ត្រូវរួញស្រុញខូចខាតទាំង ស្រុង ចំណែកលោកជុំ សុភមករា បានបាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅតាមបណ្តាយផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទវ៉េអង (V1) ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម 3A-7674 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3890 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ លោក ជុំ សុភមករា អាយុ៤៤ឆ្នាំ បើកបររថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ១៨ ២- ២៣៤៥ មានលំនៅ ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (បាត់បង់ជីវិតនៅនឹងកន្លែង)។

របាយការណ៍ដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទវ៉េអង (V1) ពណ៌ប្រផេះ ពាក់ស្លាកលេខ កំពង់ចាម 3A-7674 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3890 បើកបរក្នុងទិសដៅពីសៀមរាប-ភ្នំពេញ លុះពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅឆ្វេងដៃ បណ្តា លឱ្យជ្រុលទៅបុករថយន្តម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ១៨ ២-២៣៤៥ ដែលបើកបរដោ យលោកជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញ ទំហឹង បណ្តាលឱ្យរថយន្តលោកជុំ សុភមករា ត្រូវរួញស្រុញខូចខាតទាំងស្រុង និងបណ្តាលឱ្យលោកជុំ សុភមករា បាត់បង់ជីវិតនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកវត្តុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។

ចំណែកសពលោកជុំ សុភមករា ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ក្រោយទទួលបានដំណឹងដ៏រន្ធត់ នៃមរណភាពរបស់លោកជុំ សុភមករា អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានធ្វើឱ្យមន្ត្រីរាជការ មិត្តរួមការងារ និងសាធារណជន ជាច្រើន មានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ធនធានមនុស្សដ៏មានសមត្ថភាព និងបទពិសោធន៍ ដែលបានចូលរួមចំណែកយ៉ាង សកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន និងការងារអភិរក្សបេតិកភណ្ឌជាតិ របស់អាជ្ញាធរជាតិអប្សរា។

ជាមួយនេះ គ្រួសារជនរងគ្រោះ និងមជ្ឈដ្ឋានជាច្រើន សូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវតាមចាប់អ្នកបើករថយន្តបង្កហេតុ យកមកទទួលខុសត្រូវតាមច្បាប់ ជាធរមាន៕

RELATED ARTICLES