ថ្លែងនៅក្នុងជំនួបប្រជុំកំពូលសមាជិកបក្សសម្ព័ន្ធយោធាណាតូ រយៈពេល២ថ្ងៃ ១១-១២ ខែកក្កដា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បណ្តាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ក្រោយពីលោកបានថ្លែងថា ប្រទេសជាសមាជិកទាំងអស់ ត្រូវតែបង្កើនការចំណាយ៤% ទៅលើផលិតផលសរុបក្នុងស្រុក (GDP)។
សំណើនោះបានធ្វើឱ្យសមាជិកណាតូទាំងអស់ មានការភ្ញាក់ផ្អើល និងស្រឡាំងកាំង ស្របពេលដែលសមាជិកខ្លះមិនទាន់បានធ្វើតាមការសន្យា កាលពីឆ្នាំ២០១៤ ដែលមានគម្រោងបង្កើនការចំណាយទៅលើវិស័យការពារជាតិ ត្រឹមតែ២% ផងនោះ។
យោងតាមលោកស្រី Sarah Sanders អ្នក្ននាំពាក្យសេតវិមាន បាននិយាយថា នៅក្នុងកិច្ចប្រជុំណាតូ លោកដូណាល់ ត្រាំ ពិតជាបានលើកឡើងពីការបង្កើនថវិកា៤% ទៅលើវិស័យការពារជាតិ ពិតប្រាកដមែន មិនមែន២% ដូចកាលឆ្នាំ២០១៤នោះទេ។
សមាជិកដែលចូលរួមប្រជុំមកពី២៩ប្រទេស បានឱ្យដឹងថា ការបង្កើនចំណាយរបស់អង្គការណាតូ គឺផ្តោតអារម្មណ៍ទៅលើបញ្ហាសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ចាត់តាំងពីឆ្ន្នាំ២០១៤ សមាជិកណាតូូ នៅអឺរ៉ុប និងកាណាដា បានពង្រីកការចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួន បានជិត៩០ពាន់លានដុល្លារ ប៉ុន្តែ មានប្រទេសមួយចំនួន ដូចជា ប្រទេសអាល្លឺម៉ង់ ជាដើម មិនទាន់បានបង្កើនការចំណាយទៅលើវិស័យការពារជាតិរបស់ខ្លួនួនោះទេ។
ជាមួយគ្នានោះដែរ នៅក្នុងកិច្ចប្រជុំថ្ងៃទី១ ប្រធានាធិបតីសហរដ្ឋអាមេរិកិ បានហៅប្រទេសអាល្លឺម៉ង់ ថា ជាឈ្លើយសឹករបស់ប្រទេសរុស្ស៊ី ដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ណាតូ។
ត្រាំ បានចោទប្រកាន់ប្រទេសអាល្លឺម៉ង់ ក្នុងការនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលជាសមាជិករបស់អង្គការណាតូ នោះទេ ដោយសារតែតាមច្បាប់របស់ណាតូ ប្រទេសទាំងឡាយណាដែលមានជម្លោះប្រដាប់អាវុធទៅលើបូរណភាពទឹកដី មិនអាចចូលជាសមាជិករបស់អង្គការ ដែលមានអាយុកាលជាង៧០ឆ្នាំនេះបានទេ។
នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំណាតូ ក៏នឹងពិភាក្សាបញ្ចូលសមាជិកថ្មី២បន្ថែមទៀត គឺ ហ្សកហ្ស៊ី និងអ៊ុយក្រែន ប៉ុន្តែកិច្ចប្រឹងប្រែងនោះ ទំនងជាមិនអាចទៅរួចនោះទេ ដោយសារតែប្រទេសរុស្ស៊ី គឺជឺបា់ពាក់ព័ន្ធទៅនឹងការឈ្លានពានទៅលើប្រទេសទាំងពីរនេះ៕