Monday, August 25, 2025
Homeព័ត៌មានអន្តរជាតិឧទ្ធម្ភាគចក្រយោធាកូរ៉េខាងត្បូង ធ្លាក់ស្លាប់៥នាក់ របួស២

ឧទ្ធម្ភាគចក្រយោធាកូរ៉េខាងត្បូង ធ្លាក់ស្លាប់៥នាក់ របួស២

យោងតាមប្រភពព័ត៌មានពីរ៉យទ័រ ចេញផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា មានការធ្លាក់ឧទ្ធាម្ភាគចក្រយោធាកូូរ៉េខាងត្បូង ១គ្រឿង នៅទីក្រុង Pohang បានសម្លាប់មនុស្សុ៥នាក់ និងរបួស១។

ជាមួយគ្នានេះដែរ បុគ្គលិកពន្លត់អគ្គិភ័យម្នាក់ ក៏បានរងរបួសផងដែរ នៅក្នុងហេតុការណ៍នេះ។ ឧទ្ធម្ភាគចក្រចម្បាំងនេះ បានធ្លាក់មកដី ក្នុងរយៈកម្ពស់ត្រឹមតែ១០ម៉ែត្រ នៅលើផ្លូវរថ  នៅមូលដ្ឋានទ័ពជើងទឹក ដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជានិច្ចជាកាលតែងតែធ្វើសមប្រយុទ្ធយោធាប្រចាំឆ្នាំ។

ប្រភពពីមន្ត្រីយោធាម្នក្នា់ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅពេលដែលកំពុងសាកល្បងបើកបរ បន្ទាប់ពីជួសជុលរួច ក្រោយពេលធ្លាក់មកដល់ដី វាក៏បានផ្ទុះឆេះតែម្តង។ នៅលើឧទ្ធម្ភាគចក្រនោះ មានមនុស្សចំនួន៦នាក់ គឺនៅរស់រានមានជីវិតតែម្នាក់គត់ ដែលរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមានធ្លាក់ឧទ្ធម្ភាគចក្រនោះទេ៕

RELATED ARTICLES