លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិក ដ៏ល្បីល្បាញមួយនៅអាមេរិក បានចេញមុខសុំទោសជាសាធារណៈ ចំពោះលោក Vernon Unsworth ជនជាតិអង់គ្លេស ដែលបានរកឃើញក្រុមកីឡាករបាល់ទាត់ក្មេងៗជាប់ក្នុងរូងភ្នំមុនគេ ថាជាមនុស្សចូលចិត្តរួមភេទជាមួយនឹងក្មេងៗ។ ការចេញលិខិតសុំទោសនេះ ក្រោយពីវីរបុរសអង់គ្លេស បានគំរាមចាត់វិធានការផ្លូវច្បាប់ ប្រឆាំងទៅនឹងរូបលោក ដែលបានបង្ហោះសារនៅលើគេហទំព័រ Twitter ថា លោក Vernon Unsworth គឺជាមនុស្សចូលចិត្តរួមភេទជាមួយនឹងក្មេងៗ ហើយសារនេះត្រូវបានមានអ្នកចូលមើលជាង២០លាននាក់។

គួររំលឹកថា សង្គ្រាមរវាងនាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិក និងលោក Vernon Unsworth បានកើតឡើង ក្រោយពីវីរបុរសអង់គ្លេសរូបនេះ បានធ្វើការចោទប្រកាន់ថា ការប្រើប្រាស់ម៉ារីនតូចៗរបស់ក្រុមហ៊ុន Telsta របស់លោក Elon Musk គឺមិនមានប្រសិទ្ធភាពទេ ក្នុងការជួយសង្គ្រោះក្មេងនៅក្នុងរូងភ្នំ ដែលមានជ្រកតូចចង្អៀតនេះ។ ដោយមានកំហឹង លោកក៏បានចោទប្រកាន់ Vernon Unsworth ថា ជាមនុស្សចូលចិត្តរួមភេទជាមួយក្មេងៗ វាស្របពេលដែលជនជាតិអង់គ្លេស រូបនេះ បានមករស់នៅប្រទេសអង់គ្លេស ជាច្រើនឆ្នាំកន្លងមកហើយ៕