កាលពីព្រឹកថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់បាននាំគ្នាដើរដង្ហែក្បួនពាសពេញទីក្រុងសំខាន់ៗ នៅក្នុងប្រទេសអូស្ត្រូលាី ដោយអំពាវនាវឱ្យបញ្ឈប់ការឃុំខ្លួនអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋាភិបាលអូស្ត្រាលី តែងតែបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនតាមសមុទ្រទៅបោះជំរំនៅក្នុងកោះម៉ានុ របស់ប្រទេសប៉ាពូញូគីណេ ឬក៏នៅលើកោះណារ៉ុ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វក្វិ។
ក្រុមបាតុករបានដើរដង្ហែតាមដងវិថីធំៗ ដើម្បីរំលឹកទៅដល់ខួបលើកទី៥ នៃកំណែប្រែគោលនយោបាយឡើងវិញ។
កាលពីឆ្នាំ២០១៣ ទីក្រុងកង់បេរ៉ា បានចុះកិច្ចព្រមព្រៀងជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលប្រកាសថា ជនណាមួយដែលចូលមកប្រទេសអូស្ត្រាលី តាមផ្លូវទឹក គឺគ្មានឱកាសទទួលសិទ្ធិតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី នោះទេ។
មេដឹកនាំបាតុកម្មបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងស៊ីដនី ថា គោលនយោបាយដែលបានអនុវត្តន៍កាលពីឆ្នាំ២០១៣នេះ គឺជឺាគោលនយោបាយបណ្តេញមនុស្សចេញពីប្រទេសអូស្ត្រាលី។
មេដឹកនាំបាតុកម្មដដែលនោះ បានឱ្យដឹងទៀតថា ដោយសារតែច្បាប់នេះ រំលោភទៅលើសិទ្ធិអ្នកស្វែងរកសិទ្ធិជ្រកកោន ដូច្នេះយើងត្រូវតែប្រយុទ្ធប្រឆាំងវា ហើយយើងក៏ទាមទារផងដែរឱ្យបិទមជ្ឈមណ្ឌលឃុំខ្លួននៅលើកោះម៉ានុ និងកោះណារ៉ុ ហើយនាំពួកគេមកកាន់ទឹកដីអីស្ត្រូលាី។
យោងតាមរបាយការណ៍សិទ្ធិមនុស្ស រហូតមកដល់ពេលនេះ មានជនភៀសខ្លួនប្រមាណ១៦០០នាក់ កំពុងតាំងទីលំនៅនៅលើកោះណារ៉ុ និងកោះម៉ានុ។
ជាមួយនឹងការទាមទារនេះដែរ ទីក្រុងកង់បេរ៉ា ក៏បានសន្យាថា នឹងដោះស្រាយជនភៀសខ្លួនទាំងអស់ឱ្យទៅកាន់ប្រទេសទី៣ ដូចជា សហរដ្ឋអាមេរិក ឬទៅប្រទេសដើមរបស់គេវិញ ខណៈដែលគោលនយោបាយនេះ ធ្លាប់បានធ្វើជាច្រើនមកហើយ៕