យោងតាមប្រភពព័ត៌មានរដ្ឋកូរ៉េខាងត្បូង យន់ហាប់ ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានសម្រេចចិត្តដកយកសព្វវ៉្វាធធុនធ្ងន់ នឹងកាត់បន្ថយកងទ័ព ដែលឈរជើងនៅតាមបណ្តោយព្រំដែន ជាមួយកូរ៉េខាងជើង។
នៅក្នុងរបាយការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងនឹងកាត់បន្ថយទាហានឈរជើងមួយចំនួន និងសព្វាវុធ សម្រាប់ធ្វើសមយុទ្ធ ចេញពីព្រិំដែន ហើយនៅពេលខាងមុខ ក្រសួងនឹងកាត់បន្ថយបន្ថែមទៀត ទៅតាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ដែលបានជួបប្រជុំគ្នានាពេលកន្លងមក។
កិច្ចប្រឹងប្រែងដកទាហានចេញពីតំបន់ព្រំដែននេះ គឺក្នុងគោលបំណងប្រែក្លាយតំបន់នេះ ឱ្យក្លាយទៅជាតំបន់សន្តិភាព៕