Sunday, November 9, 2025
Homeព័ត៌មានជាតិArsenal ចង់បាន Zonzi តែអត់លុយ ខណៈកីឡាករ Aaron Ramsey មុខសញ្ញាត្រូវលក់

Arsenal ចង់បាន Zonzi តែអត់លុយ ខណៈកីឡាករ Aaron Ramsey មុខសញ្ញាត្រូវលក់

តាមប្រភពព័ត៌មានពី Maily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី០1 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ចង់បានកីឡាករ Zonzi ម្នាក់បន្ថែមទៀត មុននឹងបិទរដូវកាលដោះដូរ ប៉ុន្តែអត់មានលុយ។

លោក Unai Emery បានចំណាយលុយ70លានផោន ស្មើនឹងជាង91លានដុល្លារ ក្នុងការទិញយកកីឡាករ Matteo Guendouzi, Bernd Leno, Sokratis Paoastothopoulos និង Lucas Torreira។ ទោះជាទិញបានសមាជិកថ្មី4នាក់ទៅហើយក្តី លោក Unai Emery មិនទាន់ស្កប់ចិត្តនៅឡើយទេ គឺចង់បាន Zonzi ម្នាក់ទៀត ពីក្លឹប Sevilla។ លោក Unai Emery ចង់ចំណាយជាង30លានដុល្លារ សម្រាប់កីឡាកររូបនេះ។

មន្ត្រីក្លឹប Arsenal បាននិយាយថា ប្រសិនបើចង់បានកីឡាកររូបនេះបន្ថែមទៀត គឺត្រូវបញ្ចោញកីឡាករណាមួយជាមុនសិន។

កីឡាករសញ្ជាតិបារាំង រូបនេះ ធ្លាប់ឈ្នះពាន Europa League ជាមួយ Sevilla និងឈ្នះពានបាល់ទាត់ពិភពលោក2018 ជាមួយក្រុមជម្រើសជាតិបារាំង។

មុខសញ្ញាដែលក្លឹប Arsenal ចង់លក់គឺ Aaron Ramsey ដែលកុងត្រារបស់គេត្រូវអស់សុពលភាព នៅខែមិថុនា ខាងមុខនេះ។

កីឡាករបម្រើការពារ បានចូលមកលេងឱ្យក្លឹប Sevilla កាលពីឆ្នាំ2015 ក្រោយផ្លាស់មកពី Stoke។  នៅជាមួយក្លឹបនេះ Zonzi ធ្លាប់ស៊ុតបាល់6គ្រាប់ ក្នុងការបង្ហាញវត្តមាន90ប្រកួត៕

RELATED ARTICLES