Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិអាស៊ាន-ចិន ធ្វើសមយុទ្ធឆ្មាំសមុទ្ររួមគ្នាលើកទី១ នៅខែតុលា

អាស៊ាន-ចិន ធ្វើសមយុទ្ធឆ្មាំសមុទ្ររួមគ្នាលើកទី១ នៅខែតុលា

យោងតាមការប្រកាសរបស់ក្រសួងការពារជាតិសិង្ហបុរី បានឱ្យដឹងថា សមយុទ្ធហ្វឹកហាត់ទ័ពជើងទឹក រវាងបណ្តាប្រទេសអាស៊ាន និងចិន គ្រោងនឹងរៀបចំធ្វើឡើងនៅខែតុលា ឆ្នាំ២០១៨ នេះ។

សមយុទ្ធនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីប្រទេសអាស៊ាន និងចិនិ បានយល់ព្រមគ្នាកាលពីខែកុម្ភៈ ដើម្បីរៀបចំធ្វើសមយុទ្ធឆ្មាំសមុទ្រចិន-អាស៊ាន លើកទី១។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបប្រជុំដែលរៀបចំដោយប្រទេសសិង្ហបុរី និងមន្ត្រីទាហានជើងទឹក ចំនួន៤០រូប មកពីបណ្តាប្រទេសអាស៊ាន និងចិន រួមបញ្ចូលទាំងមន្ត្រីទ័ពជើងទឹកសិង្ហបុរី ចំនួន៥នាក់ផងដែរ។

សមយុទ្ធនេះ មានគោលបំណងពង្រឹងទៅលើប្រព័ន្ធច្បាប់ដែនសមុទ្រ ប្រតិបត្តិការជួយសង្គ្រោះ រុករក និងការសង្គ្រោះបឋម ព្រមទាំងនិតិសមុទ្រ សម្រាប់បណ្តាប្រទេសដែលមានព្រំដែនជាប់គ្នា។

យោងតាមលោក Liang Zhijia មន្ត្រីយោធាជាន់ខ្ពស់ចិន បានឱ្យដឹងថា ប្រតិបត្តិការសមយុទ្ធជាក់ស្តែង និងជួយកសាងនូវទំនុកចិត្ត ដែលអាចឱ្យបណ្តាប្រទេសអាស៊ាន អាចធ្វើការរួមគ្នា ដើម្បីសុវត្ថិភាពក្នុងលំហសមុទ្រ។

លោកបានបន្ថែមទៀតថា លំហាត់សមយុទ្ធនេះ នឹងទទួលបានផលប្រយោជន៍រួមគ្នា រវាងចិន និងអាស៊ាន ដែលមិនធ្លាប់មានពីមុនមក។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍ចំពោះដំណឹងដ៏ល្អនេះ ហើយសង្ឃឹមថា សមយុទ្ធនេះនឹងទទួលបានផ្លែផ្កា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក៕

 

RELATED ARTICLES