Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះនៅស្វីស គ្មានអ្នករស់រានមានជីវិត

ធ្លាក់យន្តហោះនៅស្វីស គ្មានអ្នករស់រានមានជីវិត

យោងតាមប្រភពពីមន្ត្រីប៉ូលិសនៅក្នុងតំបន់កើតហេតុ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា យ៉ាងហោចណាស់ ភ្ញៀវទេសចរណ៍២០នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ សល់ពីសម័យសង្គ្រាមលោកលើកទី២ ក្នុងអំឡុងពេលហោះមើលទេសភាពនៅលើកំពូលភ្នំមួយកន្លែង នៅភាគខាងកើតប្រទេសស្វីស កាលពីថ្ងៃអាទិត្យ។

ទាក់ទងទៅនឹងមូលហេតុនៃការធ្លាក់យន្តហោះនោះ កំពុងត្រូវបានស៊ើបអង្កេតដោយការិយាល័យសហព័ន្ធព្រះរាជអាជ្ញា សហការជាមួយនិងអាជ្ញាធរក្នុងតំបន់របស់ប្រទេសស្វីស។

នេះគឺជាគ្រោះថ្នាក់ធ្លាក់យន្តហោះលើកទី៣ នៅក្នុងរយៈពេល៨ថ្ងៃចុងក្រោយនេះ។

យោងតាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ យន្តហោះដឹកភ្ញៀវទេសចរណ៍ចំនួន១៧នាក់ រួមនឹងអាកាសយាននិក៣នាក់ បានធ្វើដំណើរហោះឆ្វែលនៅលើជួរភ្នំមួយ ក្នុងរយៈកម្ពស់២៥៤០ម៉ែត្រ តាមបណ្តោយព្រំដែនជាប់ជាមួយប្រទេសអូទ្រីស ហើយក៏បានទៅបុកនៅភ្នំ បណ្តាលឱ្យធ្លាក់តែម្តង។

អ្នកស្លាប់ទាំងនោះមានអាយុចន្លោះពី៤២ទៅដល់៨៤ឆ្ន្នាំ។ យន្តហោះ Junkers JU-52 គឺជាប្រភេទយន្តហោះសល់ពីសង្គ្រាមលោកលើកទី២ ដែលផលិតនៅក្នង្នុឆ្ន្នាំ១៩៣០-១៩៥០៕

RELATED ARTICLES