Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីហ៊្វីលីពីន ឌូតឺតេ គំរាមសម្លាប់មន្ត្រីបល៉ូសិជាន់ខ្ពស់

ប្រធានាធិបតីហ៊្វីលីពីន ឌូតឺតេ គំរាមសម្លាប់មន្ត្រីបល៉ូសិជាន់ខ្ពស់

បន្ទាប់ពីយុទ្ធនាការដុតបំផ្លាញរថយន្ត និងម៉ូតូទំនើបៗ ជាង80គ្រឿង ដែលរឹបអូសបានមកពីអំពើរត់ពន្ធខុសច្បាប់ កាលពីសប្តាហ៍មុន ឥឡូវនេះ លោកឌូតឺតេ ប្រធានាធិបតីហ៊្វីលីពីន បានថ្លែងសារគំរាមសម្លាប់មន្ត្រីប៉ិលូសិជាន់ខ្ពស់ជាតិ ជាច្រើននាក់ ដែលកំពុងរងការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន។

នៅក្នុងជំនួបជាមួយមន្ត្រីប៉ូលិស ឌូតឺតេ បានព្រមានថា ប្រសិនបើពួកគេនៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋ លោកនឹងសម្លាប់ពួកគេដោយផ្ទាល់ដៃ។

មន្ត្រីប៉ូលិសភាគច្រើនដែលមានវត្តមាននៅជុំវិញខ្លួនលោកប្រធានាធិបតី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបទឧក្រិដ្ឋកម្មធំៗ ដូចជា ការរំលោភ ចាប់ជំរិត ការគំរាមគំហែងយកប្រាក់ និងការជួញដូរគ្រឿងញៀន។

ថ្លែងទៅកាន់ទូរទស្សន៍ CNN លោកឌូតឺតេ បាននិយាយថា ដើម្បីសម្លាប់មនុស្ស គឺវាងាយស្រួលទេ គ្រាន់តែដើរពីក្រោយពួកគេបាញ់ពីក្រោយខ្នង បន្ទាប់មកដើរចេញយ៉ាងស្ងៀមស្ងាត់។

លោកបានបន្ថែមទៀតថា ទី1 ត្រូវបញ្ជូនឈ្មោះរបស់ពួកគេមកឱ្យខ្ញុំដកស័ក្តិចេញ និងពិនិត្យមើលករណីបទឧក្រិដ្ឋរបស់ពួកគេ ថាតើវាមានទោសធ្ងន់-ស្រាលកម្រិតណា។

លោកឌូតឺតេ ដែលបានចូលមកកាន់អំណាច កាលពីឆ្នាំ2016 បានធ្វើតាមការសន្យាដែលលោកបានធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាថា បង្ក្រាបអំពើពុករលួយ និងការជួញដូរគ្រឿងញៀន ឱ្យអស់ក្នុងប្រទេសហ៊្វីលីពីន។

ជាលទ្ធផល ក្រោយការឡើងកាន់អំណាច លោកឌូតឺតេ បានប្រើកណ្តាប់ដៃដែកធ្វើសង្គ្រាមបង្ក្រាបគ្រឿងញៀន ដ៏បង្ហូរឈាម បណ្តាលឱ្យមនុស្សជាង100នាក់ ស្លាប់បាត់បង់ជីវិត បើទោះជាមានការរិះគន់ពីសហគមន៍អន្តរជាតិ និងសិទ្ធិមនុស្ស យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុន លោកឌូតឺតេ បានបញ្ជាឱ្យកិនិកម្ទេចរថយន្ត និងម៉ូតូទំនើបៗ  បើគិតជាទឹកប្រាក់ជិត6លានដុល្លារ៕

RELATED ARTICLES