Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិតុលាការសម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់

តុលាការសម្រេចចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់

កាលពីថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨ អង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយតុលាការម៉ាឡេស៊ី សម្រេចធ្វើការចោទប្រកាន់ទៅលើលោកណាជីប រ៉ាហ្សាក់ អតីតប្រធានាធិបតីម៉ាឡេស៊ី ចំនួន៣ករណី ទី១-ការលាងលុយកង្វក់ ទី២-រំលោភសេចក្តីទុកចិត្ត ទី៣-អំពើពុករលួយ។

កំហុសរបស់លោកណាជីប ពាក់ព័ន្ធនឹងការលាងលុយកង្វក់ ត្រូវប្រឈមនិងជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ចំណែកឯបទល្មើសចំនួន២ទៀត ត្រូវប្រឈមមុខជាប់ពន្ធធនាគារ រយៈពេល២០ឆ្នាំ និងរងការវិន័យជាប្រាក់១គុណនឹង៥ នៃលុយដែលបាត់បង់។

លោកណាជីប ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមុន ពីបទលួចផ្ទេរលុយមូលនិធិអភិវឌ្ឍន៍ប្រទេស ចំនួន១០,៣លានដុល្លារ ចូលទៅគណនីផ្ទាល់ខ្លួនរបស់លោក។ ទោះជាមានការចោទប្រកាន់បែបនេះក្តី លោកណាជីប តែងតែថ្លែងការពារខ្លួនថា លោកពុំមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ។ រឿងក្តីពុករលួយរបស់លោកណាជីប បានកើតឡើង ក្រោយពីលោកធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីចាញ់ឆ្នោត លោកមហាធៀរ មហាម៉ាត់។

ស្របពេលដែលភ្នាក់ងារប្រឆាំងអំពើពុករលួយ កោះហៅលោកណាជីប មកបំភ្លឺនៅតុលាការប្រទេសឥណ្ឌូណេស៊ី ក៏បានបញ្ជូននាវាកម្សាន្តមួយគ្រឿង ដែលខ្លួនចាប់បានកាលពីខែកុម្ភៈ ដែលមានតម្លៃជាង២៥០លានដុល្លារ។ នាវាកម្សាន្តគឺជាផ្នែកមួយនៃអំពើពុករលួយ ដែលលួចយកមកពីមូលនិធិអភិវឌ្ឍន៍ជាតិ។  ជាការពិត នាវាកម្សាន្តនេះ គឺជាកម្មសិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលមានមនុស្សស្និទ្ធិនឹងលោកណាជីប រ៉ាហ្សាក់៕

RELATED ARTICLES