Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិឆេះមន្ទីរពេទ្យនៅតៃវ៉ាន់ សម្លាប់មនុស្ស៩ របួស១៦នាក់

ឆេះមន្ទីរពេទ្យនៅតៃវ៉ាន់ សម្លាប់មនុស្ស៩ របួស១៦នាក់

យ៉ាងហោចណាស់ មនុស្ស៩នាក់ស្លាប់បាត់បង់ជីវិត និង១៦នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ឆេះគ្លីនិកព្យាបាលមួយកន្លែង នៅកោះតៃវ៉ាន់ កាលពីព្រឹកព្រលឹមថ្ងៃចន្ទនេះ។ ក្នុងចំណោមអ្នករបួសទាំង១៦នាក់នោះ មានទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាល  និងបុគ្គលិកបម្រើការនៅទីនោះ សុទ្ធតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។

ពាក់ព័ន្ធទៅនឹងមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ គេមិនទាន់បានដឹកនៅឡើយទេ ដោយគ្រាន់តែដឹងថា ភ្លើងបានចាប់ផ្តើមឆេះចេញពីជាន់ទី៧ នៅក្នុងគ្លីនិកព្យាបាលឯកជនមួយកន្លែង។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដោយយោងទៅតាមសម្តីរបស់ប៉ូលិស បានឱ្យដឹងថា គ្លីនិកព្យាបាលនោះពុំមានបំពង់ពន្លត់អគ្គិភ័យគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យភ្លើងឆាបឆេះបែបនេះ។

យោងទៅតាមមន្ត្រីប្រចាំគ្លីនិក បាននិយាយថា អ្នកជំងឺ៣៣នាក់ និងបុគ្គលិក៣នាក់ ត្រូវបានគេជម្លៀសចេញនៅក្នុងឧបទ្ទវហេតុនេះ។

ដោយឡែក បុរសម្នាក់ដែលមានឈ្មោះថា Cindy Sui បានប្រាប់ភ្នាក់ងារ BBC ថា អគ្គិភ័យនៅក្នុងដែនដីកោះតៃវ៉ាន់ វាជារឿងធម្មតាទៅហើយ ដោយសារតែវិធានការទប់ស្កាត់នៅទីនេះ មានភាពធូររលុងនៅឡើយ។

គេនៅចាំបានថា កាលពីឆ្នាំ២០១២ ក៏មានការឆេះមន្ទីរពេទ្យមួយ ដែលបណ្តាលឱ្យអ្នកជំងឺជាច្រើនអ្នកស្លាប់បាត់បង់ជីវិត៕

RELATED ARTICLES