Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិផ្ទុះឃ្លាំងអាវុធនៅស៊ីរី ស្លាប់៣៩នាក់

ផ្ទុះឃ្លាំងអាវុធនៅស៊ីរី ស្លាប់៣៩នាក់

យោងតាមរបាយការណ៍ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣៩នាក់ ដែលក្នុងនោះ មានកុមារ១២នាក់ផងដែរ ត្រូវបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះអគារដ៏ធំមួយកន្លែង កាលពីថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ដែលត្រូវបានគេសង្ស័យ័ថា ជាឃ្លាំងអាវុធនៅក្នុងខេត្ត Idlib។ ទាក់ទងទៅនឹងការផ្ទុះនេះ គេមិនទាន់ដឹងមូលហេតុនៅឡើយទេ តែនៅមានចំនួនអ្នកបាត់ខ្លួនជាច្រើននាក់ទៀត។

តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា អគារឃ្លាំងអាវុធនោះ គឺជាកម្មសិទ្ធិរបស់ក្រុមជួញដូរអាវុធ នៅក្នុងតំបន់ Sarmada ភាគពាយ័ព្យនៃប្រទេសស៊ីរី។ ខេត្ត Idlib គឺជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម ហើយអាចនឹងក្លាយជាគោលដៅវាយលុករបស់រដ្ឋាភិបាលស៊ីរី ផងដែរ។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះ ជួយបានមនុស្ស១០នាក់ ចេញពីគំនរអគារបាក់បែក ហើយបេសកកម្មនេះ កំពុងបន្តស្វែងរកអ្នករស់រានមានជីវិត៕

RELATED ARTICLES