Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិបើករថយន្តបុកបារ៉ាស់សន្តិសុខ រដ្ឋសភាអង់គ្លេស

បើករថយន្តបុកបារ៉ាស់សន្តិសុខ រដ្ឋសភាអង់គ្លេស

យោងតាមមន្ត្រីប៉ូលិសប្រចាំវិមានរដ្ឋសភាទីក្រុងឡុងដ៍ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ មនុស្សមួយចំនួនបានរងរបួស នៅពេលដែលរថយន្តមួយគ្រឿង បានបើកបុកបារ៉ាស់សន្តិសុខ នៅខាងក្រៅអគារវិមានរដ្ឋសភាទីក្រុងឡុងដ៍ នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសន្តិសុខប្រចាំវិមានរដ្ឋសភា ចាប់ខ្លួនបាន។

ប៉ូលិសបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នករបួសទាំងអស់នោះ ពុំមានសញ្ញាណាមួយ ដែលគំរាមគំហែងដល់អាយុជីវិតនោះទេ ហើយចំពោះហេតុការណ៍នេះ គេក៏មិនអាចធ្វើការសន្និដ្ឋានថា តើជាការវាយប្រហារភេរវកម្ម ឬយ៉ាងណានោះទេ។

យោងតាមលោក Jason williams សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលគ្រោះថ្នាក់នេះកើតឡើង អ្នកបើកបរម្នាក់បានបើករថយន្តយ៉ាងលឿន បុកបារ៉ាស់សន្តិសុខការពាររដ្ឋសភា ដែលមើលទៅមិនិទំនងជាគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យនោះទេ។

លោកបានបន្តទៀតថា តាមគំនិតរបស់ខ្ញុំ ហេតុការណ៍នេះហាក់ដូចជាបានរៀបចំទុកជាមុន នឹងមានផែនការជាក់ច្បាស់។

ក្រោយកើតហេតុការណ៍នេះ ស្ថានីយផ្លូវក្រោមដី ដែលនៅជិតវិមានរដ្ឋសភា ត្រូវបានបិទបណ្តោះអាសន្ន៕

RELATED ARTICLES