Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិបាក់ស្ពាននៅអ៊ីតាលី ស្លាប់៣៨នាក់ និងបាត់ខ្លួនជាច្រើន

បាក់ស្ពាននៅអ៊ីតាលី ស្លាប់៣៨នាក់ និងបាត់ខ្លួនជាច្រើន

យោងតាមអនុរដ្ឋមន្ត្រីអ៊ីតាលី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នៅទីក្រុង Genoa បានសម្លាប់មនុស្ស៣៨នាក់ តែមិនបានបញ្ជាក់ពីចំនួនអ្នកដែលរងរបួសនោះទេ។ ក្រោយការបាក់ស្ពាននេះ មនុស្សជាង៤០០នាក់ ត្រូវបានគេជម្លៀសចេញ ដោយបារម្ភខ្លាចថា បំណែកនៃស្ពាននេះរងការបាក់បន្តទៀត។

ដោយឡែក លោក Salvine រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងរហូតមកដល់៣៨បនាក់ ខណៈដែលមនុស្សមួយចំនួនកំពុងបាត់ខ្លួននៅឡើយ។

លោកបានបន្តទៀតថា អ្នកស្លាប់មានអាយុចាប់ពី៨-១២ និង១៣ឆ្ន្នាំ។ រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះកំពុងពន្លឿនការស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបាក់បែក។

មូលហេតុដែលបណ្តាលឱ្យបាក់ស្ពាន ត្រូវបានគេធ្វើការសន្និដ្ឋានថា ដោយសារតែស្ថានភាពស្ពានទ្រុឌទ្រោម និងការវាយប្រហារពីកម្លាំងព្យុះ និងភ្លៀង។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ស្ពាននេះត្រូវបានសាងសង់ តាំងពីឆ្ន្នាំ១៩៦០មកម៉្លេះ ហើយកាលពីឆ្នាំ២០១៦ ត្រូវបានជួសជុលកែលម្អឡើងវិញ។ ស្ពន្ពានេះមានប្រវែង១,១៨គីឡូម៉ែត្រ ដែលជាសំណង់បេតុង។ នៅក្នុងអំឡុងពេលបាក់ស្ពាននោះ មានរថយន្តតូចធំជាង៣៥គ្រឿង និងរថយន្តដឹកទំនិញធុនធ្ងន់ ជាង៥គ្រឿង”

RELATED ARTICLES