Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីរុស្ស៊ី អន្ទះសារចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

ប្រធានាធិបតីរុស្ស៊ី អន្ទះសារចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

យោងតាមប្រភពព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែអន្ទះសារ និងត្រៀមខ្លួនជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ឱ្យបានឆាប់ៗនៅពេលខាងមុខនេះ។ ការអន្ទះសារចង់ជួបលោកគីម ជុងអ៊ុន ស្ថិតនៅចំស្ថានការណ៍ការទូតនៅឧបទ្វីបកូរ៉េ កាន់តែមានភាពល្អប្រសើរឡើងបន្តិចម្តងៗ។

កាលពីខែមិថុនា លោកពូទីន បានអញ្ជើនលោកគីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន ឱ្យចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលរៀបចំឡើងនៅទីក្រុង Vladivostok នៅខែក្រោយ បើទោះជាមិនទាន់ដឹងថា តើមេដឹកនាំកូរ៉េខាងជើង ទទួលយកការអញ្ជើញ ឬក៏អត់នោះទេ?

នៅក្នុងលិខិតរបស់ពូទីន ដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន មជ្ឃឹមកូរ៉េ លោកពូទីន បានបញ្ជាក់ថា ខ្ញុំបានត្រៀមខ្លួនដើម្បីជួបអ្នកឱ្យបានមុនកាលបរិច្ឆេទកំណត់ ដើម្បីពិភាក្សាបញ្ហាបន្ទាន់ជាច្រើន និងចំណងការទូតទ្វេភាគី ព្រមទាំងបញ្ហាសំខាន់ៗនៅក្នុងតំបន់។

នៅក្នុងលិខិតនោះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នោះទេ តែលោកពូទីន បានសម្តែងក្តីសង្ឃឹមថា ជំនួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើង វាអាចធ្វើឱ្យសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទទួលបានផលប្រយោជន៍រួម ព្រមទាំងគម្រោងត្រីភាគី ដែលពាក់ព័ន្ធជាមួយនឹងប្រទេសកូរ៉េខាងត្បូង ផងដែរ។

ជាការឆ្លើយតបទៅនឹងលោកពូទីន លោកគីម ជុងអ៊ុន ក៏បានផ្ញើលិខិតមួយច្បាប់ទៅវិញដែរ ដោយបានសរសេរថា ជំនួបប្រជុំនេះ នឹងធ្វើឱ្យមានប្រពៃណីដ៏មានតម្លៃ និងការតស៊ូក្នុងសម័យសង្គ្រាមរួមគ្នា រវាងប្រទេសទាំងពីរ ប្រឆាំងទៅនឹងជប៉ុន កាន់តែចាក់ប្ញសជ្រៅ៕

RELATED ARTICLES