Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិមន្ទីរបញ្ចកាណ ៖ សមយុទ្ធយោធាចិន មានគោលដៅវាយប្រហារសហរដ្ឋអាមេរិក

មន្ទីរបញ្ចកាណ ៖ សមយុទ្ធយោធាចិន មានគោលដៅវាយប្រហារសហរដ្ឋអាមេរិក

កាលពីថ្ងៃព្រហស្បតិ៍ ទី16 ខែសីហា ឆ្នាំ2018 មន្ទីរបញ្ចកាណបានចេញរបាយការណ៍មួយ លើកឡើងថា ការធ្វើសមយុទ្ធយោធារបស់ចិន ដែលបានពង្រីកប្រតិបត្តិការកាន់តែធំឡើងៗ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមឺនាគោលដៅវាយប្រហារមកលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី17 ខែ សីហា ឆ្នាំ2018។

របាយការណ៍នេះបានកើតឡើងចំពេលដែលស្ថានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម និងការបង្ហាញអនុភាពដែលយោធា និងការចំណាយទៅលើវិស័យការពារជាតិរបស់ប្រទេសចិន ដែលមន្ទីរបញ្ចកាណ បានធ្វើការប៉ាន់ប្រមាណថា លើសពី190ពាន់លានដុល្លារ កាលពីឆ្នាំ 2017។ របាយការណ៍នេះបានបង្ហាញទៀតថា ថវិកាវិស័យការពារជាតិចិន អាចនឹងចំណាយទៅដល់240ពាន់លានដុល្លារ ក្នុងរយៈពេល10ឆ្នាំខាងមុខ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់មន្ទីរបញ្ចកាណនេះ ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន មិនអាចសុំធ្វើការអត្ថាធិប្បាយបាននោះទេ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើនការហ្វឹកហាត់អ្នកបើកបរយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលគេសង្ស័យថា ត្រៀមធ្វើសង្គ្រាមជាមួយសហរដ្ឋអាមេរិក។ ទំហំចំណាយទៅលើវិស័យការពារជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិន និងការបង្កើនការផលិតយន្តហោះទម្លាក់គ្រាប់បែក ដែលអាចមានសមត្ថភាពវាយប្រហារទៅសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងមូលដ្ឋានយោធា នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយរួមបញ្ចូលទាំងមូលដ្ឋានទ័ពអាមេរិក នៅកោះហ្គាំ ផងដែរ។

កាលពីដើមឆ្នាំ2017 យន្តហោះវាយប្រហារទម្លាក់គ្រាប់បែកចិន បានចុះចតនៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើលំហាត់សមយុទ្ធនៅក្នុងតំបន់មានជម្លោះជាមួយនឹងបណ្តាប្រទេសអាស៊ានជាច្រើន៕

RELATED ARTICLES