Sunday, November 9, 2025
Homeព័ត៌មានជាតិអ្វីខ្លះ ពុំគួរទទួលទានមុនពេលចូលគេង

អ្វីខ្លះ ពុំគួរទទួលទានមុនពេលចូលគេង

ជាទូទៅ គ្រប់អាហារដែលទទួលទានតិច​ ឬច្រើន សុទ្ធតែជះឥទ្ធិពលលើផ្នែក​ផ្សេងៗ​របស់រាងកាយ។ ចំណែកអាហារដែលពុំគួរទទួលទាន មុនពេលគេងមាន…

១-គ្រឿងស្រវឹង ៖

ការផឹកស្រាមុនពេលចូលគេង អាចនាំឱ្យងងុយគេង។ ប៉ុន្តែ បើផឹកច្រើនហួសកម្រិត អាចបណ្តាលឱ្យគេងមិនស្កប់។ ទីបំផុត នាំឱ្យឈឺក្បាលធេងធោងនៅថ្ងៃស្អែក។

២-អាហារមានរសជាតិហឹរ ៖

អាហារហឹរ អាចនាំឱ្យលោកអ្នកប្រឈមនឹងបញ្ហាក្រពះមិនរំលាយអាហារ ព្រោះសារធាតុហឹរ ប៉ះពាល់ដល់ដំណេក ដោយវាបង្កឱ្យមានការផ្លាស់ប្តូរសីតុណ្ហភាពរាងកាយ។

៣-អាហារសម្បូរខ្លាញ់ ៖

អាហារដែលមានខ្លាញ់ច្រើន អាចបណ្តាលឱ្យក្រពះធ្វើការខ្លាំង ដើម្បីរំលាយ នាំឱ្យការផលិតអាស៊ីដ ក៏ត្រូវបង្កើន ហើយច្រាល់មកលើ បណ្តាលឱ្យឈឺចុកឆ្អល់ចុងដង្ហើម។ ដូច្នេះ មុនពេលចូលគេង គួរចៀសវាង Hamburger, Fast Food និងការ៉េម ជាដើម។

៤-កាហ្វេ ៖

សារធាតុកាហ្វេអ៊ីនក្នុងកាហ្វេ ត្រូវគេដឹងថា អាចរំខានដល់ដំណេក។ បើផឹកកាហ្វេច្រើន អាចបណ្តាលឱ្យគេងមិនលក់ ព្រោះកាហ្វេអ៊ីន មានប្រសិទ្ធភាពក្នុងប្រព័ន្ធរាងកាយមនុស្ស រហូតដល់១០ម៉ោង ក្រោយផឹកចូល។

៥-ឈីស ៖

ឈីស (ឬហ្វ្រូម៉ា) ដុំរឹង និងសាច់កែច្នៃ ផ្ទុកសារធាតុអាស៊ីដ អាមីណូតេរ៉ាមីន កម្រិតខ្ពស់។ សារធាតុនេះ អាចជំរុញឱ្យខួរក្បាលបញ្ចោញសារធាតុគីមីមួយប្រភេទ ដែលបន្ទាប់មកធ្វើឱ្យរឹងភ្នែក គេងមិនលក់៕

RELATED ARTICLES