Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់់ ថា អាមេរិក ញៀននឹងការដាក់ទណ្ឌកម្ម

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់់ ថា អាមេរិក ញៀននឹងការដាក់ទណ្ឌកម្ម

កាលពីថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ថ្លែងទៅកាន់សារព័ត៌មាន CNN លោក Mohammad Javad Zarif រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ិរ៉ីង់ បានថ្លែងថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ កំពុងញៀននឹងការដាក់ទណ្ឌកម្មមកលើបណ្តាប្រទេសជាច្រើន។

លោក Zarif បានថ្លែងថា ខ្ញុំជឿជាក់ថា មានជំងឺមួយនៅសហរដ្ឋអាមេរិក ដែលខ្ញុំអាចនិយាយបានថា ជំងឺញៀននឹងការដាក់ទណ្ឌកម្ម ដែលបានបន្តកេរ្តិ៍តំណែលរដ្ឋបាលបារ៉ាក់ អូបាម៉ា  ដែលកាលនោះ ក៏មានការដាក់ទណ្ឌកម្មច្រើនដែរ ជាជាងការដកទណ្ឌកម្ម។

ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏ដោយសារតែថ្មីៗនេះ សហរដ្ឋអាមេរិក  បានដាក់ទណ្ឌកម្មប្រទេសជាច្រើន ជាពិសេស មកលើប្រទេសអ៊ីរ៉ង់ ផ្ទាល់តែម្តង ក្រោយពីប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ២០១៥ ដែលបានចុះហត្ថលេខាគាំទ្រដោយអតីតប្រធានាធិបតីបារ៉ា អូបាម៉ា។

រយៈពេលប៉ុន្មានខែចុងក្រោយនេះ អាមេរិក បានដាក់ទណ្ឌកម្មមកលើប្រទេសចិន ទាក់ទងទៅនឹងសង្គ្រាមពាណិជ្ជកម្ម ប្រទេសតួកគី ទាក់ទងទៅនឹងជម្លោះការទូតដែលតួកគី មិនព្រមដោះលែងអ្នកការទូតអាមេរិកម្នាក់ គឺលោកបាស្ទ័រ និងបណ្តាប្រទេសមួយចំនួនទៀត ដែលអាមេរិក បានចោទប្រកាន់ថា មិនគោរពប្រជាធិបតេយ្យ។

ជាមួយគ្នានេះដែរ លោក Zarif បានបដិសេធមិនធ្វើអត្ថាធិប្បាយពីលទ្ធភាពនៃជំនួបប្រជុំជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃអនាគត។ ជាងនេះទៅទៀត លោកកំពុងតែអំពាវនាវឱ្យសហភាពអឺរ៉ុប ជួយបញ្ចុបញ្ចូលសហរដ្ឋអាមេរិក ឱ្យផ្លាស់ប្តូរចិត្តគំនិតក្នុងការដាក់ទណ្ឌកម្មមកលើប្រទេសអ៊ីរ៉ង់៕

RELATED ARTICLES