Sunday, November 9, 2025
Homeព័ត៌មានជាតិហេតុផល មិនគួរបរិភោគសាច់ក្រហមញឹកញាប់

ហេតុផល មិនគួរបរិភោគសាច់ក្រហមញឹកញាប់

រាល់អាហារដែលសម្បូរដោយសាច់ក្រហម មានជាប់ទាក់ទងនឹងហានិភ័យដ៏ខ្ពស់នៃជំងឺរលាកពោះវៀនមួយប្រភេទ ឈ្មោះ Diverticulitis។

យោងតាមទិន្នន័យកំណត់ត្រាវេជ្ជសាស្ត្រ បុរសអាមេរិក ជាង4ម៉ឺននាក់ ត្រូវបានរកឃើញថា អ្នកដែលនិយមបរិភោគសាច់ក្រហមច្រើន កើតជំងឺពោះវៀន Diverticulitis ដល់ទៅ 764នាក់។ ប៉ុន្តែនៅពេលហានិភ័យផ្សេងៗ ត្រូវបានរាប់បញ្ចូលអ្នកដែលបរិភោគសាច់ក្រហមច្រើន ត្រូវប្រឈមនឹងជំងឺរលាកពោះវៀន ជិត 60% ធៀបទៅនឹងអ្នកដែលបរិភោគតិចតួច។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេថា សាច់ក្រហម ជាដើមហេតុនៃជំងឺរលាកពោះវៀន។ ទោះជាដូច្នេះក្តី ក៏លោកអ្នកពុំគួរផ្អែកលើចំណុចនេះ និងមិនអើពើនឹងអាហារទទួលទានប្រចាំថ្ងៃនោះទេ៕

RELATED ARTICLES