Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិលោកស្រីអ៊ុង សានស៊ូជី ៖ ភេរវកម្មនៅខេត្តរ៉ាក់ឃីន នៅតែគំរាមកំហែងប្រទេសមីយ៉ាន់ម៉ា

លោកស្រីអ៊ុង សានស៊ូជី ៖ ភេរវកម្មនៅខេត្តរ៉ាក់ឃីន នៅតែគំរាមកំហែងប្រទេសមីយ៉ាន់ម៉ា

ថ្លែងទៅកាន់មហាជននៅប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ លោកស្រីអ៊ុង សានស៊ូជី មេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ាន បាននិយាយថា អំពើភេរវកម្ម នៅតែជាការគំរាមកំហែងនៅក្នុងខេត្តរ៉ាក់ឃីន និងបណ្តាលឱ្យមានការសម្លាប់រង្គាលជាបន្តបន្ទាប់នៅក្នុងតំបន់នោះ។

លោកស្រីបានបន្តទៀតថា គ្រោះថ្នាក់នៃសកម្មភាពរបស់ភេរវជន បានធ្វើឱ្យមានវិបត្តិមនុស្សធម៌នៅក្នុងខេត្តរ៉ាក់ឃីន រហូតមកដល់សព្វថ្ងៃនេះ។ ភេរវកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរ៉ាក់ឃីន ប៉ុណ្ណោះទេ ប៉ុនែវាអាចធ្វើឱ្យប៉ះពាល់ដលបណ្តាប្រទេស ដែលនៅជាប់ភូមិផងរបងជាមួយផងដែរ។

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ដែលត្រូវបានគេមើលឃើញថា ជាអ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ បានរងការរិះគន់យ៉ាងខ្លាំង ដោយសារតែលោកស្រីបរាជ័យមិនបានបង្រួបបង្រួម និងនិយាយប្រឆាំងជាមួយនឹងការបង្ក្រាបរបស់យោធាទៅលើជនជាតិរ៉ូហ៊ីងយ៉ា នៅខេត្តរ៉ាក់ឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

គួររំលឹកថា ការបង្ក្រាបដ៏បង្ហូរឈាមទៅលើជនជាតិរ៉ូហ៊ីងយ៉ា បានបណ្តាលឱ្យមនុស្សរាប់រយនាកស្លាប់បាត់បង់ជីវិត និងជាង៧០ម៉ឺននាក់ ត្រូវនិរទេសទៅរស់នៅប្រទេសបង់ក្លាដេស៕

RELATED ARTICLES